-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, March 31, 2021

អភិបាលរាជធានីភ្នំពេញ ទទួលបានម៉ាស់១លាន និងភេសជ្ជៈប៉ូវកម្លាំងពីក្រុមហ៊ុន អង្គរ ដេលីហ៊្វូដ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ ម៉ាសចំនួន១លានម៉ាស និងភេសជ្ជៈប៉ូវកម្លាំង ចំនួន១,០០០កេស ត្រូវបានក្រុមហ៊ុន អង្គរ ដេលីហ៊្វូដ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

ពិធីប្រគល់ និងទទួលម៉ាស និងភេសជ្ជៈប៉ូវកម្លាំងទាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា តាមរយៈកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តថា ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាននិងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន អង្គរ ដេលីហ៊្វូដ ដែលចូលរួមផ្តល់ ម៉ាស និងភេសជ្ជៈប៉ូវកម្លាំង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៤៤០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៩១នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១២៣៤នាក់, ស្លាប់ចំនួន១១នាក់ និង៤នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕



រដ្ឋបាលក្រុងព្រះសីហនុ ជូនដំណឹងពីការចុះឈ្មោះប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ដែលមានអាយុចាប់ពី១៨-៥៩ឆ្នាំ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views

 (ព្រះសីហនុ)៖ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការចុះឈ្មោះប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ដែលមានអាយុចាប់ពី១៨-៥៥ឆ្នាំ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

តាមរយៈសេចក្ដីជូនដំណឹងនោះ រដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ខ្លួនបានរៀបចំទីកន្លែងសម្រាប់ចុះឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨-៥៩ឆ្នាំ ដើម្បីចាក់វ៉ាក់សាំងនេះ ចំនួន១៥ទីតាំង ដោយចាប់ទទួលចុះឈ្មោះជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។

រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការណែនាំថា អំឡុងពេលប្រជាពលរដ្ឋទៅចុះឈ្មោះ សូមរក្សានូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងដើម្បីបង្ការហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ សូមគោរពឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិច១.៥ ម៉ែត្រ នៅគ្រប់ទីកន្លែងទាំងអស់) និង៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នា) របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ ហើយការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ត្រូវចាក់ចំនួន២លើក តាមការកំណត់របស់ក្រុមគ្រូពេទ្យ និងត្រូវភ្ជាប់ មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ មានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត ឬសៀវភៅ ស្នាក់នៅ ឬ លិខិតឆ្លងដែន ដើម្បីយកមកពិនិត្យផ្ទៀងផ្ទាត់នៅពេលចុះឈ្មោះ និងនៅពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕



Tuesday, March 30, 2021

អាជ្ញាធរគ្រប់ ខេត្តក្រុង រវល់ទប់ស្កាត់កូវីដ19 ឈ្មួញដឹកឈើ ឈ្លៀតឱកាស ដឹកឈើយ៉ាងគគ្រឹកគគ្រេង

ចំនួនអ្នកទស្សនា: Views

 


ខេត្ត​កំពង់ធំ៖ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ​ តាឃ្លី នៅតែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ ឈើប្រណិត កូនឈើ បន្លំ ជាឈើ កែច្នៃ​រួច​ជា​គ្រោងទ្វារ​បង្អួច​ចេញពី​ស្រុក បារាយណ៍ មកតាំងគោក ឆ្លងកាត់មកព្រែកជ្រៃ យ៉ាង​អនាធិបតេយ្យ​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ ។​


ប្រជាពលរដ្ឋ​សង្ស័យថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​ ខ្លាំងលើ ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះតាឃ្លី ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ។ ប្រសិនបើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ឃុបឃិត​ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ​តាឃ្លីមិន​អាច​ដឹក​ជញ្ជូន​ឈើ​ប្រណិត ធ្វើជា កែច្នៃ​ជា​គ្រោងទ្វារ​បង្អួច​ចេញ​ពី​ទឹកដី​ស្រុក​បារាយ តាំងគោគនិង​ឆ្លងមកព្រែកជ្រៃបានឡើយ ។​


​ថ្មីៗ​កន្លងទៅ​នេះ​គឺ​កាលពី​ថ្ងៃ​ទី​២៨ ខែ​មិនា​ឆ្នាំ​២០២១មាន​រថយន្ត​ដឹកឈើ​ប្រណិត គ្រោងទ្វារ​បង្អួច​របស់​ឈ្មួញ​ឈ្មោះតាឃ្លីចំនួន​ចាកចេញ​ពី​ចំណុច​ខាងលើរបស់​ឈ្មួញ​រូបនេះ​ ហើយ​ឆ្លងកាត់​ស្រុក​តបារាយ តាំងគោគនិង​បណ្ដា​ខេត្ត​ផ្សេងៗ​យ៉ាង​រលូន ។​





ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ ជាអ្នកដេកកំដរ និងអ្នកប៉ះពាល់ដោយផ្ទាល់និងអ្នកជំងឺកូវីដ-១៩ ឈ្មោះ អាង សុខា ភេទស្រី អាយុ ៧៤ឆ្នាំ

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ ជាអ្នកដេកកំដរ និងអ្នកប៉ះពាល់ដោយផ្ទាល់និងអ្នកជំងឺកូវីដ-១៩ ឈ្មោះ អាង សុខា ភេទស្រី អាយុ ៧៤ឆ្នាំ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ៕ 

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 

សម្តេចប្រធានរដ្ឋសភា គាំទ្រផែនការចាក់វ៉ាក់សាំង ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់លើការដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ និងចាក់ឱ្យបាន ១លាននាក់ក្នុងមួយខែ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១នេះ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សំាងមកចាក់ជូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ដូច្នេះ «ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទំាងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ។ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស»

ទន្ទឹមនឹងការគាំទ្រលើផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលហើយនោះ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងផងដែរថា វ៉ាក់សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ សម្តេចពញាចក្រី បានអំពាវនាវដល់ ជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិ។

សម្តេចបានអំពាវនាវដូច្នេះ «ខ្ញុំនៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទំាងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជំរុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។ សូមជនរួមជាតិទំាងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឲ្យបានហ្មត់ចត់ជាទីបំផុត»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃម្សិលមិញនេះ បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានមួយលាននាក់ក្នុងរយៈពេលមួយខែ។ ការប្រកាសបែបនេះ បន្ទាប់ពីកម្ពុជា ទើបនឹងទទួលបានវ៉ាក់សាំង ស៊ីណូវ៉ាក់ ១.៥លានដុល្លារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដែលជាការបញ្ជាទិញរបស់កម្ពុជា។

នៅថ្ងៃទី៣១ ខែមីនា កម្ពុជា នឹងទទួលបានវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៧០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន៕


Monday, March 29, 2021

គម្រោង​វិនិយោគ ៥៥ នៃ​កិច្ចសហប្រតិបត្តិការ ឡាន​ឆាង -​មេគង្គ រយៈពេល ៥​ឆ្នាំ មាន​ទំហំ​ទឹកប្រាក់​ជាង ២០ លាន​ដុល្លារ​

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញៈ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ នៃ​កិច្ចសហប្រតិបត្តិការ ឡាន​ឆាង​-​មេគង្គ លើកដំបូង ត្រូវបាន​រៀបចំឡើង នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ យ៉ាង​ជោគជ័យ ក្នុង​ទីក្រុង Sarya ខេត្ត Hainan ប្រទេស​ចិន​។​

រយៈពេល ៥​ឆ្នាំ កន្លងមកនេះ កិច្ចសហប្រតិបត្តិការ ឡាន​ឆាង​-​មេគង្គ បាន​ឆ្លងកាត់​ដំណាក់ កាល បណ្តុះបណ្តាល និង​ដំណាក់កាល​ពង្រីក​ខ្លួន យ៉ាង​ឆាប់រហ័ស ហើយ​បាន​ឈាន ចូលដល់ ដំណាក់កាល​ថ្មី នៃ​ការអភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ បាន​បញ្ចូល​កម្លាំង​ថាមពល​ថ្មីៗ ក្នុងការ​ជំរុញ​ដំណើរការ សកល​ភា​វូប​ឌី​យ​កម្ម​សេដ្ឋកិច្ច ដែល​ប្រកបដោយ លក្ខណៈ​បើកចំហ យោគយល់​គ្នា អត្ថប្រយោជន៍ តុល្យភាព និង​ជោគជ័យ​រួម​។​

​យោងតាម​ស្ថានទូត​ចិន​ប្រចាំ នៅ​កម្ពុជា បានឱ្យដឹងថាៈ ចិន និង​កម្ពុជា តែងតែ​ស្ថិតនៅ​ជួរមុខ នៃ​កិច្ចសហប្រតិបត្តិការ ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ឡាន​ឆាង -​មេគង្គ​។ គម្រោង​ចំនួន ៥៥ ដែល​ទទួលបាន នាពេល​បច្ចុប្បន្ននេះ មាន​ទឹកប្រាក់​វិនិយោគ សរុប​ចំនួន​ជាង ២០ លាន​ដុល្លារ​អាមេរិក​។​

​ស្ថានទូត បានបញ្ជាក់​ថាៈ «​សមិទ្ធផល​នេះ បានបង្ហាញ​យ៉ាងច្បាស់ នូវ​ការចូលរួម​យ៉ាងសកម្ម របស់​ភាគី​កម្ពុជា ក្នុង​កិច្ចសហប្រតិបត្តិការ ឡាន​ឆាង​-​មេគង្គ​»​។

អ្នកលក់នំបញ្ចុកព្រះដាក់ ដែលពាក់ព័ន្ធប្រយោល ជាមួយអ្នកកើតជំងឺកូវីដ១៩ តេស្ដលើកទី១ អវិជ្ជមាន

ចំនួនអ្នកទស្សនា: Views

 (សៀមរាប)៖ អ្នកលក់នំបញ្ចុកនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាប់ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ១៩នោះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ចុះយកសំណាក ហើយលទ្ធផលបញ្ជាក់ថា ពួកគេអវិជ្ជមានជំងឺកូវីដ១៩ សម្រាប់ការធ្វើតេស្ដលើកទី១។

តាមប្រភពដែល  ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនាថា លទ្ធផលសំណាកលើកទី១ ទៅលើមនុស្សចំនួន៨នាក់ ដែលជាគ្រួសារអ្នកលក់នំបញ្ចុកនៅភូមិព្រះដាក់ គឺបង្ហាញថា អវិជ្ជមានទាំងអស់។ យ៉ាងណាក្រុមគ្រូពេទ្យតម្រូវឲ្យពួកគេទាំងអស់ បន្តតាមដានសុខភាព និងធ្វើចត្តាឡីស័ក និងរង់ចាំការធ្វើតេស្ដរហូតដល់លើកទី៣ ដើម្បីឱ្យប្រាកដថាគ្មានជំងឺកូវីដ១៩។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួននៅព្រឹកនេះថា៖ «សូមបងប្អូនអ្នកភូមិព្រះដាក់បន្តប្រកាន់យកវិធានការសុវត្ថិភាព ពាក់ម៉ាស់ រក្សាគម្លាត បន្តទៀត រហូតទាល់តែ ដល់លទ្ធផលចុងក្រោយ។ សង្ឃឹមថា អ្វីៗនឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខនេះ»។

សូមបញ្ជាក់ថា បុរសអ្នកបើកបររថយន្តឈ្នួលម្នាក់ រស់នៅសង្កាត់គោកចក បានរកឃើញថាមានជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា។ បុរសរូបនេះមានប្រវត្តិដឹកអ្នកដំណើរជាអនិកជនមកពីសហរដ្ឋអាមេរិក និងក្រោយមកក៏បានកើតជំងឺនេះ។

បុរសអ្នកបើករថយន្តឈ្នួល បានទៅហូបនំបញ្ចុកនៅភូមិព្រះដាក់ និងទៅហាងកាហ្វេកណ្ដាលក្រុងសៀមរាបជាញឹកញាប់ មុនទទួលដំណឹងថា ខ្លួនមានជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី២៩ ខែមីនា ខេត្តសៀមរាប មានអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ហើយ ដែលឆ្លងក្នុងព្រឹត្តិការរណ៍សហគមន៍២០កុម្ភៈ៕


Sunday, March 28, 2021

រកឃើញមន្ដ្រីនគរបាលនៅខេត្តត្បូងឃ្មុំ ចំនួន៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views


(ត្បូងឃ្មុំ)៖
 មន្ដ្រីសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មានយើង  ឲ្យដឹងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មន្ដ្រីនគរបាលនៅខេត្តត្បូងឃ្មុំ ចំនួន៣នាក់បន្ថែមទៀត ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ដែលពាក់ព័ន្ធជាមួយមន្ដ្រីនគរបាលឈ្មោះ វ៉ាន់ ណាក្រូ។

មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំទាំង៣នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ រួមមាន៖

*ទី១៖ ឈ្មោះ នល់ ចន្ទ្រា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្រុងសួង ខេត្តត្បូងឃ្មុំ
*ទី២៖ ឈ្មោះ ព្រឿង ឡុង ភេទស្រី អាយុ២៧ឆ្នាំ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
*ទី៣៖ ឈ្មោះ ស ស្សាវត្តី ភេទស្រី អាយុ២០ឆ្នាំ រស់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំ ចំនួន៥នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ១៩ ខណៈមន្ដ្រីនគរបាល គ្រូពេទ្យ និងប្រជាពលរដ្ឋជាច្រើន ដែលមានការពាក់ព័ន្ធត្រូវបានយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕

សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបរិច្ចាគថវិកា៣លាន ៥សែនដុល្លារសហរដ្ឋអាមេរិច ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ នាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាគថវិកា៣លាន ៥សែនដុល្លារសហរដ្ឋអាមេរិច ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។

គួរបញ្ជាក់ផងដែរថា នាយប់ថ្ងៃដដែលនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសបរិច្ចាគថវិកា ៣លាន ៥សែន ដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។

សូមបញ្ជាក់ផងដែរថា ការប្រកាសបរិច្ចាគខាងលើ បានធ្វើឡើង ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» បន្ទាប់ពីទិញរួចរាល់៕

ដោយ៖ កន ចំណាន



Saturday, March 27, 2021

រដ្ឋមន្ត្រី​មហាផ្ទៃ ណែនាំ​អភិបាល​រាជធានី ខេត្ត សហការ​ជាមួយ មន្ត្រី​សុខាភិបាល ផាកពិន័យ លើ​បុគ្គល ដែល​មិន​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល

ចំនួនអ្នកទស្សនា: Views


ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានធ្វើ​ការណែនាំ​ទៅ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​និង​ជា​ប្រធាន​គណៈ បញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ក្នុងការ​អនុវត្ត ការផាកពិន័យ អន្តរការណ៍​លើ​បុគ្គល ឬ​នីតិបុគ្គល ដែល​មិន​អនុវត្ត នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ជា​ធរមាន​។ នេះ​បើ​យោងតាម​លិខិត​របស់ សម្តេច​ក្រឡាហោម ស ខេង ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១ ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ជម្រាប​ទៅ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ថាៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល បានដាក់​ចេញប្រកាស អន្តរក្រសួង លេខ ១៧៨ សហវ​.​ប្រក ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ស្តីពី​ការពិន័យ ជា​ប្រាក់​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល ដែល​ប្រព្រឹត្ត​អំពើ​ល្មើ​សនឹង​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ផ្សេងទៀត​។ ទន្ទឹមនេះ ក្រសួងសុខាភិបាល ក៏បាន​ដាក់ចេញ​ប្រកាស​លេខ ០៨១ ស​.​នក​.​ប្រក ចុះ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួងសុខាភិបាល ស្តីពី​កាតព្វកិច្ច​ពាក់ ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ក្នុងអំឡុងពេល នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​

​ពាក់ព័ន្ធ​នឹង​ការងារ​នេះ ផ្អែក​តាម​សំណើ​របស់ ក្រសួងសុខាភិបាល និង​ដើម្បី​ចូលរួម​សហការ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឲ្យ​មាន​ប្រសិទ្ធភាព ក្រសួងមហាផ្ទៃ សូម​ណែនាំ​ដល់ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ផ្តល់​ការគាំទ្រ និង​គោលការណ៍​ណែនាំ ដល់​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវ​ចូលរួម សហការ ឲ្យ​បាន​ជិតស្និទ្ធ ជាមួយ​មន្ត្រី​សុខាភិបាល ក្នុងការ​អនុវត្ត​ការផាកពិន័យ​អន្តរការណ៍ លើ​បុគ្គល ឬ​នីតិបុគ្គល ដែល​មិន​អនុវត្ត​នូវ កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច រក្សា​គម្លាត សុវត្ថិភាព​បុគ្គល ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ជា​ធរមាន ។ នៅក្នុង​ការចាត់ចែង អនុវត្ត​ការងារ​ជាក់ស្តែង ប្រសិនបើ​មាន​ជួប​ការលំបាក ឬ​បញ្ហា​ប្រឈម​ណាមួយ​គណៈ​បញ្ជា ការឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​រាយការណ៍ ជូន​ក្រសួងសុខាភិបាល និង​ចម្លងជូន ក្រសួងមហាផ្ទៃ ជាបន្ទាន់​៕










អភិបាលខេត្តកណ្ដាល បញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ច ស្រាវជ្រាវអ្នកពាក់ព័ន្ធជាសពមន្ត្រីនគរបាល ដែលស្លាប់ដោយជំងឺកូវីដ១៩ ដើម្បីយកមកធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views

 (កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ស្រាវជ្រាវកំណត់មុខសញ្ញា ស្វែងរក អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ដែលជាគ្រួសារសាច់ញាតិរបស់គាត់ និងអ្នកផ្សេងទៀត ដែលបានពាក់ព័ន្ធសពមន្ត្រីនគរបាលចរាចរណ៍ដែលស្លាបដោយសារជម្ងឺកូវីដ១៩ ឱ្យបានលឿនបំផុត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល។

ការចេញបទបញ្ជាបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានចុះបើកកិច្ចប្រជុំជាបន្ទាន់មួយក្រោយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញឈ្មោះ ថន ចាន់ធឿន បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានទីលំនៅ ភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានបន្ថែមថា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ កាន់តែសាហាវ និងមានការឆ្លងកាន់តែលឿន ទៅក្នុងសហគមន៍ សូមប្រជាពលរដ្ឋដែលមិនមានការចាំបាច់សូមកុំចេញពីផ្ទះ បើត្រូវចេញក្រៅ សូមចូលរួមគោរពអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣ ការពារ និង ៣កុំ»។

ជាវិញករណីនេះ អភិបាលស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង បានប្តេជ្ញាអនុវត្តតាមបទបញ្ជា ដោយខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន ដែលស្លាប់ដោយសារជំងឺកូវីដ-១៩។

លោក ប៊ុន ផេង បានលើកឡើងទៀតថា ប្រជាពលរដ្ឋចំនួន ១៣៣នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយសពមន្ត្រីនគរបាលឈ្មោះ ថន ចាន់ធឿន ក្នុងនោះមានចំនួន ៩នាក់ បានប៉ះពាល់ដោយផ្ទាល់ ហើយក្រុមការងារស្រុក បានធ្វើការស្រាវជ្រាវឃើញថាឈ្មោះ ថន ចាន់ធឿន បានសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ក្នុងស្រុកខ្សាច់កណ្ដាល។

លោកបញ្ជាក់ថា អាជ្ញាធរស្រុកបានធ្វើការបិទជាបណ្ដោះអាសន្ននូវទីតាំង ដែលមានជាប់ពាក់ព័ន្ធនឹងឈ្មោះ ថន ចាន់ធឿន ក្នុងនោះដែរអាជ្ញាធរស្រុកក៏បានធ្វើការបិទផ្សារព្រែកលួងផងដែរ។ ដោយឡែកអ្នកដែលបានប៉ះពាល់ទាំង ១៣៣នាក់ អាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័កនៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្តេចតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល៕



Friday, March 26, 2021

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធនឹងវិធានសុវត្ថិភាពទេសចរណ៍ ជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋានក្នុងខេត្ត ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


 ពោធិ៍សាត់: ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធនឹងវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋាន ជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋាននានាក្នុងខេត្ត ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែវាយប្រហារ នៅទូទាំងសកលលោកនាពេលបច្ចុប្បន្ន។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពី លោក អ៉ឹង គឹមលៀង អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានមន្ទីរជំនាញ លោក លោកស្រី អភិបាលក្រុងស្រុក អធិការក្រុង ក្រុមប្រឹក្សាសង្កាត់ មេប៉ុស្តិ៍ទាំង៧ និងតំណាងអាជីវកម្មនានា ក្នុងក្រុងពោធិ៍សាត់ សរុប១២៥នាក់។

មានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា បើទោះបីជាខេត្តពោធិ៍សាត់យើង ពុំទាន់មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ក៏មែនពិត តែទាមទារឱ្យមន្ត្រីរាជការ ក៏ដូចបងប្អូនទាំងអស់ចូលរួមទាំងអស់គ្នា ដើម្បីរឹតបន្តឹង ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តមសូមឱ្យម្ចាស់អាជីវកម្ម សេវាកម្ម ក៏ដូចរដ្ឋបាលក្រុង សង្កាត់ សូមលើកពីបញ្ហាលំបាករបស់ខ្លួន ក៏ដូចជាការលំបាកដែលពាក់ព័ន្ធជាមួយភ្ញៀវ និងបងប្អូនដែលមានការចេញចូល ដោយមិនបានអនុវត្តទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ដែលករណីនេះ លោកមេភូមិ ត្រូវតែធ្វើសេចក្តីរាយការណ៍មកថ្នាក់ ឃុំ សង្កាត់ ឱ្យបាន ២ឬ៣ដង ក្នុង១ថ្ងៃ ដើម្បីឱ្យឃុំ សង្កាត់ រាយការណ៍មកថ្នាក់ក្រុង ស្រុក ខេត្ត ធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។

បន្ទាប់ពីតំណាងមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលសង្កាត់ និងម្ចាស់អាជីវកម្ម សេវាកម្ម ជាច្រើនរូប បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ជូនដល់អង្គប្រជុំរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖  ១.ប្រសិនបើសង្ស័យថា មានអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សូមទំនាក់ទំនងរកសេវាដឹកជញ្ជូន ដើម្បីអនុវត្តឱ្យបានទាន់ពេលវេលា, ២.ប្រសិនបើបងប្អូនមានការលាក់លៀម មិនរាយការណ៍ដល់អាជ្ញាធរ ឬសមត្ថកិច្ច ត្រូវអនុវត្តទៅតាមក្រឹត្យក្រមនៃច្បាប់, ៣.ក្នុងករណីនេះ ត្រូវបង្ខាំងទុកជននោះក្នុងតំបន់ចត្តាសឡីស័ក ចំនួន១៤ថ្ងៃ (ដោយមិនអាចចេញមុនការកំណត់)។

៤.ចំពោះប្រជាពលរដ្ឋយើង ដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ហើយមានការខ្វះខាត អាជ្ញាធរត្រូវសហការជួយឧបត្ថម្ភគាំទ្រ, ៥.ត្រូវសហការរកប្រជាពលរដ្ឋ ៣គ្រួសារ ដែលពាក់ព័ន្ធជាមួយជនម្នាក់ ដែលមកពីភ្នំពេញ ហើយនៅផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩, ៦.មេប៉ុស្តិ៍ ឬចៅសង្កាត់ ត្រូវអានច្បាប់ ឱ្យបងប្អូនប្រជាពលរដ្ឋស្តាប់, ៧.ពាក់ព័ន្ធនឹងការបង់ពន្ធដារលើអាជីវកម្ម ឯកឧត្តមអភិបាលខេត្ត នឹងលើកយកទៅពិភាក្សា ជាមួយមន្ទីរជំនាញពាក់ព័ន្ធ, ៨.គ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវមានម៉ាស៊ីនបាញ់កំដៅ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនពីវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ» ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ក្នុងករណីមិនអនុវត្តតាម នឹងមានការបិទហាងជាដើម, ៩.នៅតាមភាជនីយដ្ឋាន អាហារដ្ឋាន ភ្ញៀវត្រូវកុម្ម៉ង់មុខម្ហូបឱ្យវិចខ្ចប់ ហើយអង្គុយឱ្យមានគម្លាតពីគ្នា និង១០.អ្នកបម្រើតាមផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អ្នករត់ម៉ូតូឌុប រត់តាក់ស៊ី គឺជាជនជួរមុខ ក្នុងការទទួលបានវ៉ាក់សាំង៕

ដោយ ៖ គង់ សិរីរ័ត្ន,ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់, ផ្សាយដោយ៖ កន ចំណាន

លោកស្រី យក់ សម្បត្តិ ពន្យល់អំពីលក្ខខណ្ឌ និងប្រសិទ្ធភាព វ៉ាក់សាំង Sinovac ដែលកម្ពុជាទិញពីចិន១.៥លានដូស

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ចំនួន១.៥លានដូស ដែលរាជរដ្ឋាភិបាល បានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីចាក់ជូនជនអាទិភាព ដែលងាយរងគ្រោះដោយសារជំងឺកូវីដ១៩។

អំឡុងចូលរួមទទួលវ៉ាក់សាំង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានពន្យល់អំពីលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាព នៃវ៉ាក់សាំងថ្មីនេះ។ លោកស្រី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លក្ខខណ្ឌ នៃការប្រើប្រាស់ និងប្រសិទ្ធភាពរបស់ វ៉ាក់សាំង Sinovac មិនខុសប្លែងពីវ៉ាក់សាំង Sinopharm នោះទេ ហើយជីវិតវ៉ាក់សាំងនេះអាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។ វ៉ាក់សាំងនេះ កម្រិតចំណុះរបស់វាដូចស៊ីណូហ្វាមដែរ គឺកម្រិត១.៥មីលីលីត្រ ដោយឡែកលក្ខខណ្ឌនៃការប្រើប្រាស់ គឺមានលក្ខខណៈដូចស៊ីណូហ្វាម។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា វ៉ាក់សាំង Sinovac នេះ មានតម្លៃ១០ដុល្លារក្នុង១ដូស ដូច្នេះការបញ្ជាទិញលើកនេះចំនួន១.៥លានដូស រាជរដ្ឋាភិបាលបានចំណាយរហូតដល់ ១៥លានដុល្លារ។ ទោះជាយ៉ាងនេះក្តី លោកស្រីអះអាងថា កម្ពុជាកំពុងចរចាដើម្បីទិញវ៉ាក់សាំងនេះបន្ថែមទៀត ដើម្បីសម្រេចតាមផែនការចាក់ជូនពលរដ្ឋ១០លាននាក់។

លោកស្រី បញ្ជាក់ថា «យើងនឹងបន្តធ្វើការទិញវ៉ាក់សាំងបន្តទៀត ហើយយើងក៏បន្តទិញ Sinovac ថែម៤លានដូសទៀត និង ស៊ីណូហ្វាម ប៉ុន្តែយើងនៅបន្តធ្វើតាមផែនការចាក់ ព្រោះបើយើងទិញច្រើនពេក ការរក្សា ការស្តុកទុកវ៉ាក់សាំង ក៏ជាបញ្ហាមួយដែរ ដើម្បីធានាគុណភាពវ៉ាក់សាំងឱ្យបានល្អ»

លោកស្រី ក៏បានបញ្ជាក់ថា សម្រាប់វ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តចាក់ជូនមន្រ្តីរាជការ ជនចាស់ជរា ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រះសីហនុ ដែលជាតំបន់ប្រឈម៕

ខាងក្រោមនេះជាការពន្យល់របស់លោកស្រី យក់ សម្បត្តិ៖