ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋបានលើកឡើងថាបច្ចុប្បន្នឈ្មួញឈ្មោះ តាឃ្លី នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើ ឈើប្រណិត កូនឈើ បន្លំ ជាឈើ កែច្នៃរួចជាគ្រោងទ្វារបង្អួចចេញពីស្រុក បារាយណ៍ មកតាំងគោក ឆ្លងកាត់មកព្រែកជ្រៃ យ៉ាងអនាធិបតេយ្យហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋសង្ស័យថាមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុក ខ្លាំងលើ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះតាឃ្លី ជាប្រចាំទើបបណ្ដោយឲ្យឈ្មួញម្នាក់នេះធ្វើអ្វីៗតាមអំពើចិត្ត ។ ប្រសិនបើមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនឃុបឃិតទេនោះគឺឈ្មួញឈ្មោះតាឃ្លីមិនអាចដឹកជញ្ជូនឈើប្រណិត ធ្វើជា កែច្នៃជាគ្រោងទ្វារបង្អួចចេញពីទឹកដីស្រុកបារាយ តាំងគោគនិងឆ្លងមកព្រែកជ្រៃបានឡើយ ។
ថ្មីៗកន្លងទៅនេះគឺកាលពីថ្ងៃទី២៨ ខែមិនាឆ្នាំ២០២១មានរថយន្តដឹកឈើប្រណិត គ្រោងទ្វារបង្អួចរបស់ឈ្មួញឈ្មោះតាឃ្លីចំនួនចាកចេញពីចំណុចខាងលើរបស់ឈ្មួញរូបនេះ ហើយឆ្លងកាត់ស្រុកតបារាយ តាំងគោគនិងបណ្ដាខេត្តផ្សេងៗយ៉ាងរលូន ។
0 comments:
Post a Comment