អុញនោះបែកធ្លាយព័ត៌មានមានម៉ាស៊ីនជ្រៀកឈើអនាធិបតេយ្យចំនួន 2 គ្រឿងធ្វើសកម្មភាពច្រៀកឈើជាច្រើនម៉ែត្រគីបនៅចំណុចមាត់ស្ទឹងកំពុងស្ដេចស្ថិតក្នុងភូមិកំពង់ស្ដេចឃុំក្រវ៉ាស្រុកបារាយណ៍ខេត្តកំពង់ធំអាជ្ញាធររក្សាភាពស្ងៀមស្ងាត់
កំពង់ធំថ្ងៃទី 24 ខែតុលាឆ្នាំ 2023 មានការបែកធ្លាយព័ត៌មានពីប្រជាពលរដ្ឋថាមួយក្រុមជនខិលខូចបានកំពុងនឹងដឹកជញ្ជូនឈើហូបតាមមធ្យោបាយរទេះក្របីជាច្រើនគ្រឿងនិងជាច្រើនហូបចេញពីព្រៃសហគមន៍លម្អឆ្លងកាត់ 95 ចំការកៅស៊ូឆ្ពោះមកចំណុចមាត់ស្ទឹងកំពុងស្ដេចស្ថិតក្នុង ភូមិកំពង់ស្ដេច ឃុំក្រវ៉ាស្រុកបារាយណ៍ខេត្តកំពង់ធំដែលគេស្គាល់ជាទូទៅថាជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ជនខិលខូចស្តុកឈើនឹងតាំងម៉ាស៊ីនសម្រាប់រងចាំច្រៀកឈើដែលពួកគេបានដឹកចេញពីព្រៃសហគមន៍នានាក្នុងស្រុកសន្ទុកនិងស្រុកសណ្ដាន់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះថាទីតាំងខាងលើគេតែងតែសង្កេតឃើញមានស្តុបឈើនិងតាំងម៉ាស៊ីនច្រៀកឈើសម្រាប់ច្រៀកឈើជារៀងរាល់ឆ្នាំមិនរំខានដ៏លើសមត្ថកិច្ចណាមួយឡើយ។
ក្រោយពីទទួលបានព័ត៌មានខាងលើហើយសារព័ត៌មាននៅក្នុងស្រុកជាច្រើនអង្គភាពបានចុះទៅដល់ចំណុចនិងទីតាំងខាងលើឃើញថាពិតជាមានម៉ាស៊ីនជ្រៀកឈើចំនួន 2 គ្រឿងនិងមនុស្សចំនួន 8 នាក់ដែលកំពុងធ្វើសកម្មភាពជ្រៀកឈើនៅចំណុចនោះពិតប្រាកដមែនហើយបានរាយការណ៍ភ្លាមៗជូនលោកអភិបាលស្រុកបារាយណ៍តាមរយៈប្រព័ន្ធតេឡេក្រាម (លោកបានទទួល) និងបានតេទូរសព្ទរាយការណ៍ទៅលោកមុំសុផលនាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មតាមរយះលេខ0977325078ចូលជាច្រើនដងតែលោកមិនលើកទូរសព្ទ។
មហាជនបានរិះគន់ចំពោះលោកមុំសុផលនាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មថាគ្មានសមត្ថភាពនិងឆន្ទៈបង្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិដែលបណ្ដែតបណ្ដោយឲ្យជនខិលខូចធ្វើព្យុះធ្វើភ្លៀងតាមចិត្តនិងបានដាក់ការសង្ស័យលើរូបលោកនាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មថាសង្ស័យបានសើមមាត់សើមកហើយមើលទៅបានជាមិនបង្ក្រាបយ៉ាងដូច្នេះនឹងបានស្នើសុំដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំឱ្យជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផងទាន។
0 comments:
Post a Comment