-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, March 27, 2021

អភិបាលខេត្តកណ្ដាល បញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ច ស្រាវជ្រាវអ្នកពាក់ព័ន្ធជាសពមន្ត្រីនគរបាល ដែលស្លាប់ដោយជំងឺកូវីដ១៩ ដើម្បីយកមកធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views

 (កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ស្រាវជ្រាវកំណត់មុខសញ្ញា ស្វែងរក អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ដែលជាគ្រួសារសាច់ញាតិរបស់គាត់ និងអ្នកផ្សេងទៀត ដែលបានពាក់ព័ន្ធសពមន្ត្រីនគរបាលចរាចរណ៍ដែលស្លាបដោយសារជម្ងឺកូវីដ១៩ ឱ្យបានលឿនបំផុត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល។

ការចេញបទបញ្ជាបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានចុះបើកកិច្ចប្រជុំជាបន្ទាន់មួយក្រោយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញឈ្មោះ ថន ចាន់ធឿន បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានទីលំនៅ ភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានបន្ថែមថា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ កាន់តែសាហាវ និងមានការឆ្លងកាន់តែលឿន ទៅក្នុងសហគមន៍ សូមប្រជាពលរដ្ឋដែលមិនមានការចាំបាច់សូមកុំចេញពីផ្ទះ បើត្រូវចេញក្រៅ សូមចូលរួមគោរពអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣ ការពារ និង ៣កុំ»។

ជាវិញករណីនេះ អភិបាលស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង បានប្តេជ្ញាអនុវត្តតាមបទបញ្ជា ដោយខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន ដែលស្លាប់ដោយសារជំងឺកូវីដ-១៩។

លោក ប៊ុន ផេង បានលើកឡើងទៀតថា ប្រជាពលរដ្ឋចំនួន ១៣៣នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយសពមន្ត្រីនគរបាលឈ្មោះ ថន ចាន់ធឿន ក្នុងនោះមានចំនួន ៩នាក់ បានប៉ះពាល់ដោយផ្ទាល់ ហើយក្រុមការងារស្រុក បានធ្វើការស្រាវជ្រាវឃើញថាឈ្មោះ ថន ចាន់ធឿន បានសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ក្នុងស្រុកខ្សាច់កណ្ដាល។

លោកបញ្ជាក់ថា អាជ្ញាធរស្រុកបានធ្វើការបិទជាបណ្ដោះអាសន្ននូវទីតាំង ដែលមានជាប់ពាក់ព័ន្ធនឹងឈ្មោះ ថន ចាន់ធឿន ក្នុងនោះដែរអាជ្ញាធរស្រុកក៏បានធ្វើការបិទផ្សារព្រែកលួងផងដែរ។ ដោយឡែកអ្នកដែលបានប៉ះពាល់ទាំង ១៣៣នាក់ អាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័កនៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្តេចតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល៕



0 comments:

Post a Comment