(ភ្នំពេញ)៖ នាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាគថវិកា៣លាន ៥សែនដុល្លារសហរដ្ឋអាមេរិច ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។
គួរបញ្ជាក់ផងដែរថា នាយប់ថ្ងៃដដែលនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសបរិច្ចាគថវិកា ៣លាន ៥សែន ដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។
សូមបញ្ជាក់ផងដែរថា ការប្រកាសបរិច្ចាគខាងលើ បានធ្វើឡើង ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» បន្ទាប់ពីទិញរួចរាល់៕
ដោយ៖ កន ចំណាន
0 comments:
Post a Comment