ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគីលេងយ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានឡើយ។
ហើយបើតាម ប្រភពពីប្រជាពលរដ្ឋឲ្យដឹង ថាទីតាំងមួយកន្លែងនេះដោយមានមេល្បែងស៊ីសងមានអ្នកឈ្មោះលោកទូច, អាចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអំពើចិត្ត ប្រហែលចេះមន្តអាគម៍សន្តំចិត្ត ទើបមន្ត្រី ពាក់ព័ន្ធ មើលមិនឃើញ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាលោក អភិបាលស្រុក និងលោក អធិការនគរបាលស្រុកចំការលើ ប្រហែលជាត្រូវថ្នាំសន្តំរបស់ លោក ទូច ហើយមើលទៅបានជា លោកទូច មានសមត្ថភាព បើកសង្វៀនមាន់ជល់បានយ៉ាងរលូនគ្មានខ្លាចអាជ្ញាធរ។
ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើស្នើសុំដល់ ឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និង
លោក ស្នងការនគរបាលខេត្តកំពង់ចាម គួរមានវិធានការច្បាប់ចុះបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះផងដើម្បីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលដែលដាក់ថ្នាក់កោមអោយអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់។
0 comments:
Post a Comment