ខេត្តព្រះសីហនុ:នាព្រឹកថ្ងៃទី12 ខែធ្នូ ឆ្នាំ2023 ក្រុមការងារនៅមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដឹកនាំដោយលោក(អ៊ូ មុនីកា)អនុប្រធានមន្ទីរយោងតាមលិខិតបង្គាប់ការលេខ 237 លបក.ដនស/ខសន ចុះថ្ងៃទី8 ខែធ្នូ ឆ្នាំ2023 សហការជាមួយការិយាល័យ.ដនសភ. ក្រុងព្រះសីហនុនិងអាជ្ញាធរភូមិឃុំ ។
ក្នុងនោះក្រុមការងារមន្ទីរបានចុះមកដល់ទីតាំងដីជាក់ស្ដែងនិងបានធ្វើការវាស់វែងទីតាំងដោយប្រើប្រាស់ម៉ាស៊ីន DGPS Sino NGSS T 300 plus តាមការចង្អុលព្រំដីជាក់ស្ដែងដោយឈ្មោះលុចទូច ជាតំណាងប្រជាពលរដ្ឋចំនួន 179 គ្រួសារ។
(មាន2ទីតាំង)
ទីតាំងទី1 វាស់វែងតាមការចង្អុលបង្ហាញដោយឈ្មោះ ហ៊ីរ៉ា (តំណាង) បានចំនួន 49 ចំណុចទីតាំងដី មានរបងថ្មរៀបឥតព័ទ្ធជុំវិញ
ដោយអ្នកស្រី លុចទូច បញ្ជាក់ថារបងថ្មនេះជារបស់ភាគីជម្លោះឈ្មោះ(តាន់តាប់) និង(ឡុញ វណ្ណៈ)
អ្នកស្រីលុចទូច បានលើកឡើងថាដីនេះគាត់បានប្ដឹងទប់ស្កាត់មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ចលនវត្ថុ ចាប់ពីលេខ 000511,ព.ន រហូតដល់ ព.ន000526
(សរុប 16 ប័ណ្ណ)។
ទីតាំងទី2 វាស់វែងតាមការចង្អុលបង្ហាញដោយឈ្មោះ ហ៊ុតហឿន (តំណាង) បានចំនួន 46 ចំណុចទីតាំង ដោយលោកស្រីលុចទូចបានលើកឡើងថា ជាដីរបស់គាត់បានប្ដឹងទប់ស្កាត់មានប័ណ្ណសម្គាល់សិទ្ធិលេខ B2.0666
ព.ន000330 ព.ន004962 ព.ន007256។
ក្រោយវាស់វែង ក្រុមការងារមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរយកដីខេត្តព្រះសីហនុ បានអានប្រកាសនៅមុខប្រជាពលរដ្ឋ និងយកទិន្នន័យវាស់វែងជាក់ស្ដែងដំឡើងផែនទីដើម្បីគោរពរាយការណ៍ជូនលោកប្រធានមន្ទីរដើម្បីមានមតិដឹកនាំបន្ត។
អ្នកស្រីលុចទូច តំណាងប្រជាពលរដ្ឋទាំង 179គ្រួសារ នឹងប្រជាពលរដ្ឋដែលបានចូលរួមការវាស់វែងជាក់ស្ដែង បានសំដែងការសប្បាយចិត្តជាខ្លាំង និងបានសំណូមពរដល់ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ គឺលោក(ចេកស្រុង )មេត្តាជួយពន្លឿនការដោះស្រាយបញ្ហានេះជូនពួកគាត់ផង។
អ្នកស្រីលុចទូច តំណាងប្រជាពលរដ្ឋ រស់នៅក្នុងភូមិ3 សង្កាត់លេខ1 ក្រុងព្រះសីហនុ បានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ដែលលោកតែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ សូមមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ទាំង179 គ្រួសារនេះផង។ ដែលរងនៅភាពអយុត្តិធម៌ជិត 20 ឆ្នាំមកហើយ។ ពីសំណាក់អ្នកមានលុយនិងអំណាច។
0 comments:
Post a Comment