-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, July 12, 2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីរទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕

រដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ ការផ្តល់ជូនមេដាយដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មាន ជិ៣០០នាក់ ដែលបំពេញការងារលើសពី១០ឆ្នាំឡើង ជាការគិតគួរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងជាការអរគុណដែលចូលរួមកសាងជាតិ និងបម្រើសេវាសាធារណៈជូនពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការផ្តល់ជូនមេដាយដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មានជិ៣០០នាក់ ដែលបានបំពេញការងារលើសពី១០ឆ្នាំឡើង គឺការគិតគួរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន និងជាការអរគុណដែលចូលរួមកសាងជាតិ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ព័ត៌មានពិត រហ័ស និងមានទំនុកចិត្ត។

Friday, July 11, 2025

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ នៅកម្ពុជាចំនួនអ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច នៅមានកម្រិត ដែលទាមទារការបណ្តុះបណ្តាល ដើម្បីផ្សព្វផ្សាយ ពន្យល់ដល់ពលរដ្ឋឱ្យចេះប្រើប្រាស់ហិរញ្ញវត្ថុ ប្រកដោយសុវត្ថិភាព និងមានទំនុកចិត្ត

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការបណ្តុះបណ្តាលចំណេះដឹងជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច ដល់អ្នកសារព័ត៌មានឱ្យកាន់តែច្រើន និងមានសមត្ថភាពគ្រប់គ្រាន់ គឺជាការជួយផ្តល់នូវចំណេះដឹងដល់សាធារណជន ដើម្បីពង្រឹងនូវចំណេះប្រើប្រាស់ផ្នែកហិរញ្ញវត្ថុឱ្យយមានសុវត្ថិភាព និងសេដ្ឋកិច្ចផ្សេងៗ។

នៅទីស្នាក់ការរបស់យូណេស្កូនាប្រទេសបារាំង, រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើយូណេស្កូពិនិត្យសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើអង្គការយូណេស្កូ ពិនិត្យសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ។ សំណើនេះធ្វើឡើងក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

Thursday, July 10, 2025

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍គន្លឹះជាអាទិភាព ៤ចំណុច សម្រាប់កិច្ចការកែទម្រង់ច្បាប់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ដល់អនុសាសន៍គន្លឹះជាអាទិភាព ៤ចំណុច សម្រាប់កិច្ចការកែទម្រប់ច្បាប់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកសិក្ខាសាលាស្ដីពី ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍ នៅខេត្តរតនគិរី

ចំនួនអ្នកទស្សនា: Views

(រតនគិរី)៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពី «ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍» នៅរមណីដ្ឋានភូមិខ្មែររីសត ខេត្តរតនគិរី នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

Wednesday, July 9, 2025

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៧ នៅប្រទេសបារាំង

ចំនួនអ្នកទស្សនា: Views

 

(បារាំង)៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Nikolay Nenov។

ជំនួបខាងលើនេះ ដើម្បីបង្ហាញអំពីបំណងល្អរបស់កម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់តួនាទី របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក៏ដូចជាការជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេរភាគីលើផ្នែកវប្បធម៌ និងបេតិកភណ្ឌ។

លោកសាស្ត្រាចារ្យ Nikolay Nenov បានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសប៊ុលហ្គារី កាលពីអតីតកាល និងបានសន្យាគាំទ្រ ព្រមទាំងជំរុញឱ្យមានកិច្ចសហការ ជាមួយកម្ពុជា លើវិស័យវប្បធម៌ និងបេតិកភណ្ឌផង៕

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាមានសក្តានុពលជាច្រើន ដើម្បីថែរក្សាវិនិយោគិនដែលមានស្រាប់ និងបន្តទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ដោយសារទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពរនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បានធ្វើឱ្យកម្ពុជា មានសក្តានុពលជាច្រើនដើម្បីថែរក្សាអ្នកវិនិយោគិនដែលមានស្រាប់ឱ្យបន្ត និងពង្រីកការវិនិយោគបន្ថែម និងអាចបន្តទាក់ទាញវិនិយោគិនថ្មីៗ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបានថែមទៀត។

Tuesday, July 8, 2025

ប្រទេសថៃផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះ តេជោ សែន

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA របស់ថៃដើម្បីវាស់ស្ទង់ពីទឹកចិត្តប្រជាជនរបស់ខ្លួនចំពោះបុរសខ្លាំងកម្ពុជា តេជោ សែន គឺជាភស្តុតាងច្បាស់ក្រឡែតមួយដែលបញ្ជាក់ថា ប្រទេសថៃចាប់អារម្មណ៍ និងផ្តល់តម្លៃខ្លាំងបំផុតចំពោះមេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជា។ អ្វីដែលគួរកត់អោយសម្គាល់នៅត្រង់ថា ការរៀបចំស្ទង់មតិថ្នាក់ជាតិ នៅក្នុងចំណោមប្រជាពលរដ្ឋនៃប្រទេសមួយអំពីមេដឹកនាំប្រទេសមួយទៀត គឺជារឿងដ៏កម្រណាស់ ពីព្រោះជាទូទៅគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះនោះទេ។ ប៉ុន្តែចម្លែកអ្វីតែប្រទេសថៃ បែរជាអាចធ្វើរឿងបែបនេះបាន។

ព្រឹត្តិការណ៍នេះសបញ្ជាក់ឱ្យឃើញថា ថ្នាក់ដឹកនាំ អ្នកនយោបាយ និងប្រជាជនថៃ ពិតជាផ្តល់តម្លៃកម្រិតខ្ពស់ណាស់ដល់បុរសខ្លាំងកម្ពុជាគឺ តេជោ ហ៊ុន សែន។ ហេតុអ្វី?

ទី១៖ ប្រវត្តិសាស្ត្រកម្ពុជាពីអតីតកាលបង្ហាញថា សៀមតែងខ្ចីដៃអ្នកនយោបាយខ្មែរ ដើម្បីឱ្យច្បាំងគ្នាឯងរួច ហើយសៀមចាំតែទទួលផលចំណេញពីខ្មែររហូត។ ប៉ុន្តែ កម្ពុជាក្នុងសករាជតេជោ-ធិបតី គឺជាសម័យកាលតែមួយគត់ដែលធ្វើឱ្យសៀមបាក់អំនួត ក្រោមឥទ្ធិពលរបស់ថ្នាក់ដឹកនាំដ៏មានឥទ្ធិពលគ្មានគូប្រៀបរបស់កម្ពុជានៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុងក្រោយ ចាប់តាំងពីក្រោយសម័យអង្គររហូតមក។

ទី២៖ តេជោ សែន ដែលពលរដ្ឋខ្មែរចាត់ទុកជារដ្ឋបុរសក្នុងបេះដូងរបស់ខ្លួន ពិតជាបានលះបង់ធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាជន។ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានបិទបញ្ចប់សង្គ្រាមស៊ីវិលជិត ៣០ឆ្នាំ និងបានទាញប្រទេសនិងប្រជាពលរដ្ឋខ្មែរចេញពីរណ្តៅមរណៈ ហើយបានប្រែក្លាយប្រទេសពីគំនរផេះផង់ទៅជាប្រទេសដែលមានការលូតលាស់យ៉ាងលឿនជាងគេមួយក្នុងតំបន់បើធៀបនឹងការចេញដំណើរ។ តេជោ សែន មិនត្រឹមតែជាមេដឹកនាំខ្លាំងពូកែសម្រាប់កម្ពុជាប៉ុណ្ណោះទេតែក៏ជាមេដឹកនាំដ៏មានបទពិសោធន៍ដែលបណ្តាប្រទេសក្នុងតំបន់ទទួលស្គាល់ កោតសរសើរ និងគោរព។

ទី៣៖ មិនថាសមរភូមិយោធា សមរភូមិនយោបាយផ្ទៃក្នុង ឬសមរភូមិការទូតឡើយ សម្តេចតេជោ ហ៊ុន សែន បានឆ្លងកាត់គ្រប់រស់ជាតិនិងគ្រប់ដំណាក់កាល ហើយសុទ្ធតែទទួលបានជោគជ័យ មិនថាវិញ្ញាសារនោះមានលក្ខណៈលំបាកស្មុគស្មាញនិងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ នៅក្នុងជម្លោះព្រំដែនជាមួយថៃ រដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងតេជោ សែន ជាប្រធានព្រឹទ្ធសភា បានដាក់ចេញវិធានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពដែលធ្វើឱ្យថៃភ្ញាក់ផ្អើលនិងភ្លឺភ្នែកជាបន្តបន្ទាប់។

ទី៤៖ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំកម្ពុជាដែលស្គាល់ប្រទេសថៃ និងអ្នកនយោបាយថៃច្បាស់ដូចបាតដៃ ហើយពាក្យសម្តីមួយម៉ាត់ៗរបស់លោកអាចធ្វើឱ្យអ្នកនយោបាយជាន់ខ្ពស់ថៃញាក់សរសៃរហូតដល់អ្នកខ្លះហ៊ានអះអាងថា សម្តេចតេជោ ហ៊ុន សែន លូកចូលកិច្ចការផ្ទៃក្នុងរប់សថៃថែមទៀតផង។ ការចោទប្រកាន់បែបនេះគឺមកពីពួកគេទទួលស្គាល់ ឥទ្ធិពលដ៏ខ្លាំងក្លារបស់តេជោសែន ដោយខ្លួនឯង។ តាមការពិតអ្វីដែលមេដឹកនាំកម្ពុជាបានលើកឡើងគ្រាន់តែជាវិធីសាស្ត្រឆ្លើយតបដើម្បីការពារកម្ពុជាពីការឈ្លានពានតែប៉ុណ្ណោះ។

ទី៥៖ សម្តេចតេជោ ហ៊ុន សែន ហ៊ានរហូតដល់ព្យាករអំពីការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក្នុងអំឡុងពេលយ៉ាងយូរបីខែខាងមុខ និងបានបង្ហើបជាមុនថា លោកបានដឹងថា តើនរណាជានាយករដ្ឋមន្ត្រីថ្មីថែមទៀតផង។ ការព្យាករណ៍ដ៏ច្បាស់លាស់ទាំងនេះបានធ្វើឱ្យសង្គមថៃទាំងមូលនៅមិនសុខទេពីព្រោះតែសម្តីដ៏មានឥទ្ធិពលនិងត្រឹមត្រូវគ្មានខុសរបស់មេដឹកនាំខ្មែរ ដែលធ្វើឱ្យថៃរឹតតែយល់ពីឥទ្ធិពលនិងនយោបាយស៊ីជម្រៅកម្រិតខ្ពស់របស់បុរសខ្លាំងកម្ពុជា។

ទាំងនេះ គឺជាហេតុផលដែលរដ្ឋាភិបាលថៃបានសម្រេចចិត្តធ្វើការស្ទង់មតិអំពី សម្តេចតេជោ ហ៊ុន សែន ក្នុងចំណោមប្រជាពលរដ្ឋរបស់ខ្លួន។ ការស្ទង់មតិនេះទំនងជាថៃចង់បន្សាបឥទ្ធិពលរបស់ សម្តេចតេជោ ហ៊ុន សែន ពីក្នុងសតិអារម្មណ៍ប្រជាជនរបស់ខ្លួន ប៉ុន្តែផ្ទុយស្រឡះពីនេះ ក្រុមអ្នកវិភាគបានមើលឃើញថា នេះគឺជាការផ្តល់តម្លៃកាន់តែខ្លាំងរបស់ថៃទៅលើ សម្តេចតេជោ ហ៊ុន សែន ទៅវិញទេពីព្រោះពាក្យសម្តីតែប៉ុន្មានម៉ាត់របស់បុរសខ្លាំងកម្ពុជាបានធ្វើឱ្យថៃវង្វេងរហូតដល់រៀបចំការស្ទង់មតិផ្ទៃក្នុងដែលមិនគួរនឹងធ្វើបែបនេះទាល់តែសោះ។

លទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញថា អ្វីដែលមេដឹកនាំកម្ពុជាបាននិងកំពុងធ្វើដើម្បីប្រឆាំងការឈ្លានពានរបស់ថៃពិតជាត្រឹមត្រូវដែលធ្វើឱ្យប្រជាពលរដ្ឋថៃមួយចំនួនមិនសប្បាយចិត្ត ប៉ុន្តែប្រជាពលរដ្ឋខ្មែរបែរជាសាទរនិងគាំទ្រយ៉ាងខ្លាំង។ ជាក់ស្តែង ការស្ទង់មតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) កាលពីថ្មីៗនេះបានបង្ហាញថា ស្ទើរតែ ១០០% នៃប្រជាពលរដ្ឋខ្មែរគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលចំពោះជម្លោះព្រំដែនជាមួយថៃពិសេសការនាំយកសំណុំរឿងមុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ។ សរុបមកវិញ លទ្ធផលនៃការស្ទង់មតិនៅកម្ពុជានិងនៅប្រទេសថៃបានបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដ៏ខ្លាំងពូកែរបស់ខ្មែរដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូគដីពីប្រជាពលរដ្ឋរបស់ខ្លួន ខណៈដែលសង្គមថៃកំពុងបែកបាក់ និងវង្វេងរហូតហ៊ានរៀបចំការស្ទង់មតិមួយដែលមិនគួរធ្វើ។ នេះមានន័យថា ថៃរវល់តែគិតរឿងឥទ្ធិពលរបស់តេជោ សែន រហូតភ្លេចគិតដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន។ តើនេះមិនមែនជាការផ្តល់តម្លៃយ៉ាងខ្ពស់បំផុតពីសំណាក់ប្រទេសថៃដល់តេជោ សែន ទេឬ?

ដោយ វង្ស មករា

សាស្ត្រាចារ្យ

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំ ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទូទាំងខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

 

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារ​ទីចាត់ការ និងអគារស្នាក់នៅនៅតាមសាលានានា ទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង ១៤៩បន្ទប់។ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់​នាព្រឹកថ្ងៃនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

Monday, July 7, 2025

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Pabitra Margherita អនុរដ្ឋមន្ត្រីការប​រ​ទេស​ឥណ្ឌាចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ស្ពានជាប្រវត្តិសាស្ត្រឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងបើកដំណើរឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ចំនួនអ្នកទស្សនា: Views


(ក្រចេះ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចវឌ្ឍនភាព សាងសង់បាន ៩៦ភាគរយហើយ នឹងត្រៀមបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច(ប្រភេទទេសចរណ៍/គ្រួសារ)ដើម្បីជាការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុននេះ។