-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, March 29, 2021

អ្នកលក់នំបញ្ចុកព្រះដាក់ ដែលពាក់ព័ន្ធប្រយោល ជាមួយអ្នកកើតជំងឺកូវីដ១៩ តេស្ដលើកទី១ អវិជ្ជមាន

ចំនួនអ្នកទស្សនា: Views

 (សៀមរាប)៖ អ្នកលក់នំបញ្ចុកនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាប់ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ១៩នោះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ចុះយកសំណាក ហើយលទ្ធផលបញ្ជាក់ថា ពួកគេអវិជ្ជមានជំងឺកូវីដ១៩ សម្រាប់ការធ្វើតេស្ដលើកទី១។

តាមប្រភពដែល  ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនាថា លទ្ធផលសំណាកលើកទី១ ទៅលើមនុស្សចំនួន៨នាក់ ដែលជាគ្រួសារអ្នកលក់នំបញ្ចុកនៅភូមិព្រះដាក់ គឺបង្ហាញថា អវិជ្ជមានទាំងអស់។ យ៉ាងណាក្រុមគ្រូពេទ្យតម្រូវឲ្យពួកគេទាំងអស់ បន្តតាមដានសុខភាព និងធ្វើចត្តាឡីស័ក និងរង់ចាំការធ្វើតេស្ដរហូតដល់លើកទី៣ ដើម្បីឱ្យប្រាកដថាគ្មានជំងឺកូវីដ១៩។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួននៅព្រឹកនេះថា៖ «សូមបងប្អូនអ្នកភូមិព្រះដាក់បន្តប្រកាន់យកវិធានការសុវត្ថិភាព ពាក់ម៉ាស់ រក្សាគម្លាត បន្តទៀត រហូតទាល់តែ ដល់លទ្ធផលចុងក្រោយ។ សង្ឃឹមថា អ្វីៗនឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខនេះ»។

សូមបញ្ជាក់ថា បុរសអ្នកបើកបររថយន្តឈ្នួលម្នាក់ រស់នៅសង្កាត់គោកចក បានរកឃើញថាមានជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា។ បុរសរូបនេះមានប្រវត្តិដឹកអ្នកដំណើរជាអនិកជនមកពីសហរដ្ឋអាមេរិក និងក្រោយមកក៏បានកើតជំងឺនេះ។

បុរសអ្នកបើករថយន្តឈ្នួល បានទៅហូបនំបញ្ចុកនៅភូមិព្រះដាក់ និងទៅហាងកាហ្វេកណ្ដាលក្រុងសៀមរាបជាញឹកញាប់ មុនទទួលដំណឹងថា ខ្លួនមានជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី២៩ ខែមីនា ខេត្តសៀមរាប មានអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ហើយ ដែលឆ្លងក្នុងព្រឹត្តិការរណ៍សហគមន៍២០កុម្ភៈ៕


0 comments:

Post a Comment