-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, June 8, 2022

សង្វៀនជល់មាន់ បើកលេងយ៉ាងពេញទំហឹងក្នុង ភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត

ចំនួនអ្នកទស្សនា: Views


ខេត្តបន្ទាយមានជ័យ៖ ថ្ងៃពុធ ៩កើត ខែជេស្ឋឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ ទី០៨ ខែមិថុនា ឆ្នាំ២០២២ សង្វៀនជល់មាន់ ដ៏ធំសម្បើមមួយកន្លែង ស្ថិតនៅចំណុច ភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាក់ស្តែងសង្វៀនជល់មាន់បានធ្វើការបើកលេងជារៀងរាល់ថ្ងៃ ដោយជ្រូកក្រោមផ្លាកយីហ៊ោកាស៊ីណូអូរនាង គេឃើញមានក្រុមអ្នកល្បែងជាច្រើន ជិះម៉ូតូស្ពាយកន្ត្រកមាន់ និងឡានចេញចូលទៅលេងយ៉ាងកុះក ចំណែកអាជ្ញាធរដេកមើលភ្លឹសៗធ្វើមិនដឹងមិនឮ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ពុំឃើញធ្វើការបង្ក្រាបសោះ សង្ស័យតែជាឆ្នាំងបាយរបស់អស់លោកមន្ត្រីគ្រប់ៗគ្នាហើយមើលទៅ បានជាមិនមានមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធ ណាធ្វើការបង្ក្រាបសោះ  ហើយបើគ្មានការឃុបឃិតជាប្រព័ន្ធពីសំណាក់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជាមួយនិងក្រុមល្បែងស៊ីសងទេនោះ ល្បែងស៊ីសងទាំងនោះក៏មិនអាចកើតឡើង និងដំណើរការទៅបានយ៉ាងរលូនបានដែរ គឺជៀសមិនផុតពីការបង្ក្រាបរបស់សមត្ថកិច្ចជាមិនខានឡើយ។ប្រជាពលរដ្ឋរស់នៅជុំវិញក្នុងខេត្តបន្ទាយមានជ័យ មានការខកចិត្ត យ៉ាងខ្លាំងចំពោះអាជ្ញាធរនិងសមត្ថកិច្ច មិនគួណាឲ្យមានល្បែងសុីសង នាំឲ្យមានហានិភ័យខ្លាំងបំផុត ដែលអាចកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម នាយពេលបច្ចុប្បន្ន ។

ប្រភពច្បាស់ការណ៍បានបែកធ្លាយចេញពីមន្ត្រីតូចតាច ដែលមិនបានលាភសក្ការៈឲ្យដឹងថាល្បែងសុីសងបានរត់ការណ៍សូកប៉ាន់ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័នអស់ហើយ  មិនមានអាជ្ញាធរនិងសមត្ថកិច្ច ណាមករំខានទីតាំងល្បែងស៊ីសងនេះទេ បើកឲ្យលេងតាមសប្បាយ លេងភ្នាល់គ្នាក្នុង១គូៗ (២០លានរៀល) (ទៅ៣០លានរៀល) មានអ្នកខ្លះលេងចាញ់លក់់អស់ឡាន ម៉ូតូ និងរបស់របរគ្រឿងអលង្ការជាច្រើនថែមទៀត។ប្រជាពលរដ្ឋនិងមហាជនដែលរស់ក្នុង ខេត្តបន្ទាយមានជ័យ បានទទូចស្នើដល់ ឯកឧត្តម អ៊ុំរាត្រី អភិបាល នៃគណៈអភិបាល ជាពិសេសឯកឧត្តម សិទ្ធិ ឡោះ ស្នងការខេត្ត នឹង ឯកឧត្តម បោន ប៑ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នឹងលោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត សូមមេត្តាចុះពិនិត្យតាមដាន និងបង្រ្កាបផងទាន ។ដោយស្ពានសន្តិភាព Tele: 016998799













0 comments:

Post a Comment