-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, March 31, 2021

រដ្ឋបាលក្រុងព្រះសីហនុ ជូនដំណឹងពីការចុះឈ្មោះប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ដែលមានអាយុចាប់ពី១៨-៥៩ឆ្នាំ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views

 (ព្រះសីហនុ)៖ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការចុះឈ្មោះប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ដែលមានអាយុចាប់ពី១៨-៥៥ឆ្នាំ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

តាមរយៈសេចក្ដីជូនដំណឹងនោះ រដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ខ្លួនបានរៀបចំទីកន្លែងសម្រាប់ចុះឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨-៥៩ឆ្នាំ ដើម្បីចាក់វ៉ាក់សាំងនេះ ចំនួន១៥ទីតាំង ដោយចាប់ទទួលចុះឈ្មោះជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។

រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការណែនាំថា អំឡុងពេលប្រជាពលរដ្ឋទៅចុះឈ្មោះ សូមរក្សានូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងដើម្បីបង្ការហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ សូមគោរពឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិច១.៥ ម៉ែត្រ នៅគ្រប់ទីកន្លែងទាំងអស់) និង៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នា) របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ ហើយការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ត្រូវចាក់ចំនួន២លើក តាមការកំណត់របស់ក្រុមគ្រូពេទ្យ និងត្រូវភ្ជាប់ មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ មានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត ឬសៀវភៅ ស្នាក់នៅ ឬ លិខិតឆ្លងដែន ដើម្បីយកមកពិនិត្យផ្ទៀងផ្ទាត់នៅពេលចុះឈ្មោះ និងនៅពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕



0 comments:

Post a Comment