-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, November 10, 2022

ប្រជាពលរដ្ឋ ១៦៣គ្រួសារនៅស្រុកថ្មគោល ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

បាត់ដំបង: ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី0៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការីបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីទើបសម្រាលកូន និងអ្នកក្រីក្រសរុបចំនួន ១៦៣គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំចំនួន២ នៃស្រុកថ្មគោល ខេត្តបាត់ដំបង ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវត្តទំពូង ឃុំតាពូង ស្រុកថ្មគោល ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះឯកឧត្តម សុខ លូ បានសម្តែ ងនូវក្តីសោមនស្សរីករាយ និងនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជាសម្តេចមិនបានអញ្ជើញផ្ទាល់ ប៉ុន្តែតាមរយៈសហការី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការនាំនូវសារអប់រំថែទាំសុខភាព ដោយត្រូវចេះគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

បន្ថែមពីនេះ ឯកឧត្តម បានមានប្រសាសន៍ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង ។

បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតរួចមកឯកឧត្តម សុខ លូ និងសហការី បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនគ្រួសារលោក យ៉ាន ចិន អាយុ២៣ឆ្នាំ ដែលបានជួបគ្រោះថ្នាក់ការងារនៅប្រទេសថៃ កាលដើមឆ្នាំ២០២២ បណ្តាលឱ្យដាច់ដៃទាំង២ (ចូលម៉ាស៊ីនស្លថងផ្លាស់ស្ទិច) មានប្រពន្ធឈ្មោះ អ៊ួច ដាវីន អាយុ២០ឆ្នាំ មានកូនតូច២នាក់ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សាខាខេត្តបានសាងសង់ផ្ទះមួយខ្នងទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ដោយគ្រឿងបង្គំធ្វើអំពីដែកជញ្ជាំងស៊ីម៉ង់តិ៍ ដំបូលស័ង្កសី តយាបខាងមុខ និងបង្គន់អនាម័យមួយបន្ទប់នៅខាងក្នុងផ្ទះ ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ដោយចំណាយថវិកាសាងសង់អស់ចំនួន ៥ ៥០០ដុល្លារអាម៉េរិក និងបានឧបត្ថម្ភបន្ថែម អង្ករ៥០គីឡូក្រាម, មី២កេស, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ, ទឹកបរិសុទ្ធ២កេស,​ ត្រីខ២យួរ,​ មុង២​, កន្ទេលបត់២, ភួយ២, ខ្នើយ២, សម្ភារផ្ទះបាយមួយចំនួន និងថវិកា៥០ម៉ឺនរៀល ដល់គ្រួសារគាត់ទៀតផងដែរ។ សូមបញ្ជាក់ថា អំណោយផ្តល់ជូន ១៦៣គ្រួសារ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, និងទឹកស៊ីអ៊ីវ១យួរ ផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)សម្រួលដោយដារ៉ា

0 comments:

Post a Comment