-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, March 26, 2021

លោកស្រី យក់ សម្បត្តិ ពន្យល់អំពីលក្ខខណ្ឌ និងប្រសិទ្ធភាព វ៉ាក់សាំង Sinovac ដែលកម្ពុជាទិញពីចិន១.៥លានដូស

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ចំនួន១.៥លានដូស ដែលរាជរដ្ឋាភិបាល បានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីចាក់ជូនជនអាទិភាព ដែលងាយរងគ្រោះដោយសារជំងឺកូវីដ១៩។

អំឡុងចូលរួមទទួលវ៉ាក់សាំង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានពន្យល់អំពីលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាព នៃវ៉ាក់សាំងថ្មីនេះ។ លោកស្រី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លក្ខខណ្ឌ នៃការប្រើប្រាស់ និងប្រសិទ្ធភាពរបស់ វ៉ាក់សាំង Sinovac មិនខុសប្លែងពីវ៉ាក់សាំង Sinopharm នោះទេ ហើយជីវិតវ៉ាក់សាំងនេះអាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។ វ៉ាក់សាំងនេះ កម្រិតចំណុះរបស់វាដូចស៊ីណូហ្វាមដែរ គឺកម្រិត១.៥មីលីលីត្រ ដោយឡែកលក្ខខណ្ឌនៃការប្រើប្រាស់ គឺមានលក្ខខណៈដូចស៊ីណូហ្វាម។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា វ៉ាក់សាំង Sinovac នេះ មានតម្លៃ១០ដុល្លារក្នុង១ដូស ដូច្នេះការបញ្ជាទិញលើកនេះចំនួន១.៥លានដូស រាជរដ្ឋាភិបាលបានចំណាយរហូតដល់ ១៥លានដុល្លារ។ ទោះជាយ៉ាងនេះក្តី លោកស្រីអះអាងថា កម្ពុជាកំពុងចរចាដើម្បីទិញវ៉ាក់សាំងនេះបន្ថែមទៀត ដើម្បីសម្រេចតាមផែនការចាក់ជូនពលរដ្ឋ១០លាននាក់។

លោកស្រី បញ្ជាក់ថា «យើងនឹងបន្តធ្វើការទិញវ៉ាក់សាំងបន្តទៀត ហើយយើងក៏បន្តទិញ Sinovac ថែម៤លានដូសទៀត និង ស៊ីណូហ្វាម ប៉ុន្តែយើងនៅបន្តធ្វើតាមផែនការចាក់ ព្រោះបើយើងទិញច្រើនពេក ការរក្សា ការស្តុកទុកវ៉ាក់សាំង ក៏ជាបញ្ហាមួយដែរ ដើម្បីធានាគុណភាពវ៉ាក់សាំងឱ្យបានល្អ»

លោកស្រី ក៏បានបញ្ជាក់ថា សម្រាប់វ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តចាក់ជូនមន្រ្តីរាជការ ជនចាស់ជរា ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រះសីហនុ ដែលជាតំបន់ប្រឈម៕

ខាងក្រោមនេះជាការពន្យល់របស់លោកស្រី យក់ សម្បត្តិ៖


0 comments:

Post a Comment