-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, April 9, 2021

ផ្សារ​ទំនប់ , ABA បុរី​កីឡា និង ក្លិប​ស្នូក​គ័​រ​ជេ​មី​វ៉ា​យ ពាក់ព័ន្ធ​ករណី​កូ​វីដ​១៩

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញៈ អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ បាន​ទៅ​ដើរ​ផ្សារ​ទំនប់​ស្ទើរតែ​រាល់ថ្ងៃ ដែលមាន​ទីតាំង​ស្ថិត នៅ​ផ្លូវ​៥៩៨ 

សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ចំណែក​ធនាគារ ABA សាខា បុរី​កីឡា ស្ថិតនៅ​អគារ ដឺ​ឡា​ណូ សង្កាត់​



វាលវង់ ខណ្ឌ​៧​មករា មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ បាន​ទៅ​ដាក់​លុយ ដក​លុយ​ជា​ច្រើនដង​នៅ​ទីនោះ​ខណៈ ជេ​មី​វ៉ា​យ​ស្នូក​គ័​រ​ក្លិប (Jimmy White Snooker Club) ផ្លុ​វ​លេខ ៣៩៦ សង្កាត់​បឹង​កេងកង ៣ មាន​អ្នក​បម្រើការ​នៅ​ទីនោះ​៤​នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩​។

អាស្រ័យហេតុនេះ សូមអ្នក​ពាក់ព័ន្ធ​នឹង​ទីតាំង ឬ​ប៉ះពាល់​ជាមួយ​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩​ទាំងនេះ ត្រូវ​ទៅ​ផ្តល់​សំណាក​។​អនុគណៈកម្មការ​ស្រាវជ្រាវ​កូ​វីដ​១៩ បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ ដែលជា​អ្នកលក់ដូរ និង​អ្នកដើរ​ផ្សារ​នៅ​ផ្សារ​ទំនប់ ចាប់ពី​ថ្ងៃទី​១៥ ខែមីនា រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ហើយ​ប្រជាពលរដ្ឋ ដែល​បាន​ទៅប្រើ​សេវាកម្ម ឬ​ចេញចូល​ជាប្រចាំ​ធនាគារ ABA សាខា​បុរី​កីឡា ចាប់ពី​ថ្ងៃទី​៨ ខែមីនា ដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ និង​ប្រជាពលរដ្ឋ ដែល​បាន​ទៅលេង​ស្នូក​គ័​រ ឬ​ជា​អ្នក​ចេញចូល​ជាប្រចាំ​នៅ​Jimmy White Snooker Club ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១ ប្រសិនបើ​អ្នក​បាន​ទៅ​ទីតាំង​ខាងលើនេះ មាន​រោគសញ្ញា​ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ៕​



0 comments:

Post a Comment