ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន AMMTC-កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលរួមកម្មវិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងម៉ាឡកា ប្រទេសម៉ាឡេស៊ី។
នៅថ្ងៃដដែល លោកជំទាវ វីរក្ស វិជ្ជតា អគ្គលេខាធិការរង តំណាង ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ SOMTC ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៩ (19th AMMTC) និងកិច្ចប្រជុំ SOMTC ត្រៀមសម្រាប់កិច្ចប្រជុំពិគ្រោះចំនួន ០៤ រួមមាន AMMTC + ៣ លើកទី១៥, AMMTC + ចិន លើកទី១២, AMMTC + ជប៉ុន លើកទី១០ និង AMMTC + សាធារណរដ្ឋកូរ៉េ លើកទី៦។








0 comments:
Post a Comment