-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, April 9, 2021

នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងសម្រាប់ដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ដេីម្បី​កាត់​បន្ថយការកកស្ទះចរាចរ

ចំនួនអ្នកទស្សនា: Views



រាជធានីភ្នំពេញ​៖​ នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ។


​ នៅព្រឹក​ថ្ងៃ​ទី​០៩ខែមេសា​ ឆ្នាំ​២០២១នេះ​ ឯក​ឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បាន​ ចាត់​ឱ្យ​លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូន រាជធានីភ្នំពេញ​ និង​អភិបាល​ខណ្ឌចំការមន​ ខណ្ឌច្បារអំពៅ​ និងតំណាងក្រុម​ហ៊ុន​ អភិវឌ្ឍន៏​ទី​ក្រុង​កោះ​ពេជ្រ​ រៀបចំសាឡាងចំនួន០២គ្រឿង​ ដេីម្បី​យានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និងខណ្ឌ

ច្បារអំពៅ ។

​ ថ្មី​ៗនេះ​​ រដ្ឋបាល​រាជធានីភ្នំពេញ​ បានចេញសេចក្តី​ជូន​ដំណឹង​ថា​ កន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹង ស្តីពីការជួសជុលស្ពានព្រះមុនីវង្សចាស់ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៧ ខែ មករាឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ

បានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង បង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។ ចំពោះមុខនេះការដ្ឋាននឹងចាប់ផ្តើមដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរលើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែ មេសាដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះនឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។

​ សេចក្ដី​ជូនដំណឹង​បានឱ្យដឹង​ទៀត​ថា​ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និង ទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តដោយត្រូវពង្វាងចរាចរមកស្ពានព្រះមុនីវង្សថ្មី ដែលស្ពានព្រះមុនីវង្សថ្មីនេះ នឹងដាក់ឱ្យធ្វើចរាចធ្វេ ទិសជាបណ្តោះអាសន្ន។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និង ទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរលើផ្លូវជាតិលេខ១ អាចពង្វាងចរាចរទៅផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវថៃហ្គ័រ) ដើម្បីចៀសវាងការកកស្ទះចរាចរនៅទីតាំងការដ្ឋានខាងលើផងដែរ។

​ សូមបញ្ជាក់​ថា​ ក្រោយ​ពីមានការបិទស្ពានព្រះ​មុនីវង្ស​ចាស់​ ដេីម្បី​ជួសជុល​កែលម្អ​នេះ​ គេសង្កេតឃេីញមានការកកស្ទះ​ចរាចរ​ ជាពិសេស​នៅលេីផ្លូវ​ជាតិ​លេខ​១​ និង​ផ្លូវ​មួយចំនួននៅតំបន់នោះ​ ទេីបពេលនេះ​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បាន​ណែនាំ​ឲ្យ​រៀបចំដាក់សាឡង់ក្នុងពេលនេះ​ ដេីម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរឱ្យមានភាពប្រសេីរឡេីង៕

0 comments:

Post a Comment