-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, September 12, 2025

អង្គការសង្គមស៊ីវិលរាជធានីភ្នំពេញនិងខេត្តកណ្តាល អំពាវនាវឱ្យមានការដោះលែងវីរកងទ័ពកម្ពុជា ១៨រូប ដោយឥតលក្ខខណ្ឌ និងអនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួននិងដោយភាពស្មោះត្រង់

ចំនួនអ្នកទស្សនា: Views

    

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. លោក សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល តំណាងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីអង្គការ សមាគម សហគមន៍ និងសហជីព រួមទាំងមន្ទីរជំនាញមកពីរាជធានីភ្នំពេញនិងខេត្តកណ្តាលជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោក សុខ ពេញវុធ បានសាទរចំពោះការរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនាពេលនេះ ដែលជាការបង្កើតនូវឱកាសសម្រាប់ការពង្រឹងនិងពង្រីកដៃគូសហការ និងការលើកកម្ពស់សុខដុមនីយកម្មវិស័យសង្គមស៊ីវិលនៅកម្ពុជា។ លោកក៏បានកោតសរសើរចំពោះតួនាទីនិងការចូលរួមយ៉ាងសំខាន់របស់អង្គការសង្គមស៊ីវិលទាំងក្នុងស្រុកនិងបរទេស ដែលបានផ្តល់និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទនិងសហគមន៍ដាច់ស្រយាល លើវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ សុខាភិបាល សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលទាំងក្នុងរាជធានីភ្នំពេញនិងខេត្តខកណ្តាល ក្នុងការជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋាននាពេលកន្លងមក ដោយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តគោរពច្បាប់ជាធរមាន ដើម្បីបង្ហាញអំពីតម្លាភាព សុចរិតភាព និងការបង្កើនទំនុកចិត្តពីសំណាក់សាធារណជននិងម្ចាស់ជំនួយ និងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍដោយចីរភាព ស្របតាមចក្ខុវិស័យនិងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះស្ថានការណ៍ព្រំដែនជាមួយប្រទេសថៃនាពេលបច្ចុប្បន្ន លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលត្រូវតែបន្តស្មារតីរួមសាមគ្គី និងបង្កើនស្មារតីស្នេហាជាតិ ព្រមទាំងជឿជាក់ចំពោះការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល តាមរយៈយន្ដការការទូត និងសន្ដិវិធី ដើម្បីការពារឧត្តមប្រយោជន៍ជាតិនិងលើកស្ទួយកិត្យានុភាពប្រជាជាតិកម្ពុជានៅលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ អង្គការសង្គមស៊ីវិលរាជធានីភ្នំពេញនិងខេត្តកណ្តាល បានរួមគ្នាចេញញត្តិដោយប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាពកម្ពុជា។

អង្គការសង្គមស៊ីវិលរាជធានីភ្នំពេញនិងខេត្តកណ្តាលក៏បានអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ស្ថាប័នអន្តរជាតិ និងបណ្តាប្រទេសមហាអំណាច ជួយអន្ដរាគមន៍ជំរុញឱ្យរដ្ឋាភិបាលនិងយោធាថៃដោះលែងដោយឥតលក្ខខណ្ឌនូវវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានកងទាហានថៃចាប់ខ្លួនដោយខុសច្បាប់ កាលពីវេលាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននិងដោយស្មោះត្រង់ចំពោះបទឈប់បាញ់ ដោយបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កប្រទូសរ៉ាយតាមព្រំដែន ដើម្បីធានាសន្តិភាពយូរអង្វែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងជាការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពក្នុងតំបន់៕

0 comments:

Post a Comment