-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, September 18, 2025

អភិបាលខេត្តកំពត លើកទឹកចិត្តពលករដែលត្រឡប់ពីប្រទេសថៃ យកជំនាញមកធ្វើការក្នុងស្រុ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ

ចំនួនអ្នកទស្សនា: Views

   

(កំពត)៖ ថ្លែងក្នុងវេទិកាការងារ ក្នុងស្រុកបន្ទាយមាស នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកទឹកចិត្តដល់ពលករទាំងអស់ ឱ្យយកចំណេះជំនាញ និងបទពិសោធន៍ការងារ ដែលមាន មកធ្វើការងារក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។

លោកអភិបាលខេត្ត បន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្តរហូតមកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ពិសេសរោងចក្រសហគ្រាសជាច្រើន បានបង្កើតឡើងជាបន្តបន្ទាប់ តាមរយៈវិនិយោគគិន ទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាកត្តាធ្វើឱ្យតម្រូវការកម្លាំងពលកម្ម មានការកើនឡើងឥតឈប់ឈរ។ ទន្ទឹមនឹងនោះប្រជាពលរដ្ឋខ្មែរជាច្រើន នៅទូទាំងប្រទេស ទទួលបានការងារធ្វើ តាមរយៈការគិតគូរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិកា ហើយកម្មករទាំងអស់ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់រាជរដ្ឋាភិបាល ទាំងប្រាក់បៀរវត្ស និងប្រាក់កម្រៃផ្សេងៗ ដែលត្រូវទទួលបានពីការបំពេញការងារ។

លោកអភិបាលខេត្ត បន្តលើកឡើងទៀតថា បន្ទាប់ពីមានការឈ្លានពាន ពីសំណាក់ប្រទេសថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ពលករដែលបានធ្វើការនៅក្នុងប្រទេសនោះ គឺត្រូវបានបញ្ជូនត្រឡប់មកស្រុកកំណើតវិញ។ ដោយមានការគិតគូរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការវិលត្រឡប់របស់ពលករទាំងអស់ ដោយមានការដឹកជញ្ជូនបងប្អូនពលករមកកាន់លំនៅឋានដោយមិនយកប្រាក់ ពិសេសសម្តេចបានត្រៀមរួចជាស្រេចនូវកន្លែងការងារ ដើម្បីផ្តល់ជូនដល់ពលករទាំងអស់ រាប់ម៉ឺនកន្លែង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនេះ លោកអភិបាលខេត្ត បានជុំរុញ និងលើកទឹកចិត្តដល់ពលករ ដែលទើបត្រឡប់មកកាន់ស្រុកកំណើតវិញ សូមយកចំណេះជំនាញ និងបទពិសោធន៍ ដែលធ្លាប់បានធ្វើកន្លងមក ស្វែងរកការងារធ្វើនៅក្នុងស្រុក ដែលមានរាប់ម៉ឺនកន្លែងកំពុងរង់ចាំ ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។

អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការដែលយើងមានការងារធ្វើក្នុងស្រុក គឺបានចូលរួមកាត់បន្ថយការចំណាយស្រុកជាច្រើន របស់បងប្អូនពលករ ហើយយើងមានពេលគ្រប់គ្រាន់ សម្រាប់រស់នៅជួបជុំក្រុមគ្រួសារ និងដើរលេងកម្សាន្ត ដោយមិនមានការព្រួយបារម្ភ ក្រោមម្លប់សន្តិភាព ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ពិសេសខេត្តកំពត ប្រសិនបើបងប្អូនកម្មករធ្វើការងារមានបញ្ហាជាមួយរោងចក្រ សហគ្រាស បងប្អូនអាចទំនាក់ទំនងមកកាន់លោកផ្ទាល់ដើម្បីធ្វើការដោះស្រាយភ្លាមៗ ព្រោះបងប្អូនកម្មករទាំងអស់ គឺមានបងប្រុសម្នាក់ ជាអភិបាលខេត្ត។

លោក អ៉ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានរោងចក្រសហគ្រាសសរុប ចំនួន ៨៥៨ ដែលមានកម្មករនិយោជិត ចំនួន ២៥,០៣៩នាក់ ស្រី ១៣,២៤០នាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមាន ៧រោងចក្រ មានកម្មករចំនួន ១០,៩៩១នាក់ ស្រី ៩,១៧៥នាក់ និងរោងចក្រផលិតស៊ីម៉ង់ត៍ មាន ៤រោងចក្រ មានកម្មករចំនួន ៣,០៧០នាក់ ស្រី ៣៦១នាក់។ ជាមួយគ្នានេះដែរ ខេត្តកំពតមានបងប្អូនពលករដែលវិលត្រទប់មកពីប្រទេសថៃវិញសរុបចំនួន ១,៥៥៩គ្រួសារ ស្មើនឹង ៦,២៣៦នាក់ ស្រី ២,៩០៦នាក់ ហើយសម្រាប់ឱកាសការងារក្នុងខេត្តកំពតបច្ចុប្បន្នមានតម្រូវការ សរុបចំនួន ៣៨២កន្លែង៕

0 comments:

Post a Comment