-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, April 17, 2024

ប្រជាពលរដ្ឋជាង ១០ម៉ឺននាក់​បានចូលមកលេងកម្សាន្ត​ ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ក្នុងខេត្ដស្ទឹងត្រែង

ចំនួនអ្នកទស្សនា: Views

ស្ទឹងត្រែងសង្ក្រាន្ត​ បានទាក់ទាញ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មក​ពី​តាម​រាជធានី​ខេត្ត​ជាង ១០ម៉ឺន​នាក់ បានចូលមក​លេងកម្សាន្ត​ក្នុង​ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នៅ​ខេត្ត​ស្ទឹងត្រែង រយៈពេល ៤ថ្ងៃនេះ។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា អាជ្ញាធរ​ខេត្តបាន​រៀបចំ​ព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំថ្មី ដែលមានទីតាំង ស្របតាមដងទន្លេសេកុងក្នុងក្រុងស្ទឹងត្រែង បាន​ទាក់​ទាញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីបណ្ដាលខេត្តផ្សេងចូលមក លេង​ល្បែង​របាំ​ប្រជាប្រិយ និង​រាំលេងកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរ​ពិធី​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

លោកប្រធានមន្ទីរ បានបន្តថា ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​២០២៤​នេះ ភ្ញៀវមកពតាម​បណ្ដាល​ខេត្ត​ផ្សេងៗ និង​ពលរដ្ឋ​មក​ពី​តាម​ឃុំ​ស្រុក​ទូទាំង​ខេត្ត​ស្ទឹងត្រែង ​មានចំនួនសរុប ១០៩៥៩២នាក់ មានការកើនឡើង៧៨,៨០% ប្រៀបធៀប​រយៈពេល​៤ថ្ងៃ​ដូច​គ្នាកាលពីឆ្នាំ២០២៣។

លោក ឆយ សុវណ្ណា ភ្ញៀវទេសចរ​មក​ពី​ខេត្តកំពង់ឆ្នាំង​បាន​សំដែង​នៅ​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ដោយ​បញ្ជាក់​ថា នេះជាឆ្នាំទី៣ហើយ ដែលលោកបាននាំ​ក្រុម​គ្រួសារ​មិត្ត​ភ័ក្ត​បង​ប្អូន​មក​លេង​កម្សាន្ដ។

លោក ម៉ែន គង់ ប្រធានក្រុមការងារសហភាពសហព័ន្ធ​យុវជនប្រចាំខេត្តស្ទឹងត្រែងបានឲ្យដឹងថា ព្រឹត្តការណ៍ស្ទឹងត្រែងសង្ក្រាន្ត មានរយៈពេល៤ថ្ងៃ​ចាប់​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦ ​ខែ​មេសា ឆ្នាំ២០២៤​នេះ មានគោលបំណងបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយ​មិន​ប្រកាន់​និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏​បានគាស់រំលើងនូវល្បែងប្រជាប្រិយខ្មែរ ដែល​មាន​ពី​មុន​មក​ឲ្យយុ​វជនជំ​នាន់​ក្រោយ​បាន​ចូល​រួម​លេង​កម្សាន្ដ​។

លោកបន្តថា ស្ទឹងត្រែងសង្ក្រាន្ដដែលអាជ្ញាធរបានរៀបចំឡើងនៅក្នុងប្រធានបទឆ្នាំ២ឥ២៤នេះ គឺ​រួម​ចំណែកទៅនឹងសង្ក្រាន្ដរបស់កម្ពុជាយើងទាំងមូល នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​យើងហៅថាសង្ក្រាន្តសន្តិភាព ហើយនិមិត្តសញ្ញាសម្រាប់សង្ក្រាន្តរបស់ខេត្តស្ទឹងត្រែង គឺរូបកងចក្រ។

សូមបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ សម្រាប់​ខេត្ត​ស្ទឹងត្រែង បានប្រព្រឹត្តទៅដោយរលូន មិនមានចោរលួច មិនមាន​កើត​ឡើង​នៅ​អំពើ​ហិង្សា ឬបាតភាព​មិន​ល្អកើតឡើងនោះឡើយ គឺកម្លាំងសមកិច្ច​បាន​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ចូល​មក​លេង​កម្សាន្ដ​បានល្អប្រសើរ៕

0 comments:

Post a Comment