-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, October 31, 2025

សំឡេងសន្តិភាព បង្កបរិយាកាសឱ្យសាលារៀនតាមតំបន់ជម្លោះអាចដំណើរការសិក្សាដោយស្នាមញញឹម

ចំនួនអ្នកទស្សនា: Views

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រួមគ្នាសំអាតសាលារៀន ត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៥-២០២៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

សាលាបឋមសិក្សាគោកប្រាសាទជាសាលារៀនមួយកន្លែងដែលទាហានថៃ បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំធ្លាក់ចូលទីធ្លាសាលាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ មុនដំណើរការសិក្សានេះ អាជ្ញាធរបោសសំអាតមីន បានចុះមកបោសសំអាតអំបែងគ្រាប់ និងរាវរកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់ហើយ ដើម្បីធានាសុវត្ថិភាពដល់សិស្ស។

ការសិក្សាជាតម្រូវការចាំបាច់សម្រាប់ផ្តល់ចំណេះដឹង និងបង្កើតបានធនធានមនុស្ស សំឡេងសន្តិភាពជាធាតុដ៏ចាំបាច់ញ៉ាំងឱ្យការសិក្សាដំណើរការទៅបាន។ លោកគ្រូ អ្នកគ្រូ និងសិស្សនៅសាលាជាយដែនមួយនេះ ប្រាថ្នាសំឡេងស្ងាត់គ្រាប់ សំឡេងសន្តិភាព ដើម្បីពួកគេអាចប្រៀន និងរៀនសូត្របាន៕

Top Banner
Top Banner
Top Banner
Top Banner

0 comments:

Post a Comment