សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Saturday, April 16, 2022

រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ ដែលស្ថិតនៅខេត្តកំពង់ធំ កំពុងមានការការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

ចំនួនអ្នកទស្សនា: Views


កំពង់ធំ: រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ ដែលស្ថិតនៅក្នុងទឹកដីខេត្តកំពង់ធំ កំពុងមានការការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យទៅលេងកម្សាន្ត នៅថ្ងៃឈប់សម្រាកពីការងារ ព្រោះទីនោះមានទេសភាពស្រស់ស្អាត លាយឡំជាមួយនឹងព្រៃឈើដ៏ខៀវស្រងាត់និងក្រអូបក្លិនផ្កាដ៏ឈ្ងុយ ឈ្ងប់ ។ 

..លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថារមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ មានទេសភាពល្អ ខ្យល់

បរិសុទ្ធ ជាទីសម្រាកកាយបំបាត់ទុក្ខកង្វល់ ព្រោះតែមានសេវាកម្មចម្រុះ រួមនឹងទេសភាពស្អាតៗ អមដោយសំណង់ អគាររដ្ឋបាលដែលរំលេចទៅដោយសួនច្បារចម្រុះពណ៌គួរជាទីចាប់អារម្មណ៍ សង់ផ្ទះ បណ្ដែតទឹក រោងកាហ្វេ ដែលលម្អ ដោយសួនច្បារមានផ្កាចម្រុះពណ៌គួរឱ្យចង់ទស្សនាក្រៃលែង។ 

លោកប្រធានមន្ទីរទេសចរណ៍ បានបន្តថា រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ នៅតែមានភាពទាក់ទាញភ្ញៀវទេសចរគួរឱ្យកត់ សម្គាល់ ព្រោះនៅទីនោះ មានការរៀបចំប្រកបទៅដោយ សោភ័ណភាពស្រស់បំព្រង ព្រមទាំងមានកន្លែងស្នាក់នៅ មានសេវាម្ហូបអាហារនិងមានកន្លែងកម្សាន្តជាច្រើនដូចជា ជិះខ្សែរ៉តលើផ្ទៃបឹង ទូក ប៉េដាឡូ ទាទឹក គោយន្តឆ្កួត ជិះកង់ដើរទស្សនាទេសភាពនៅក្នុងរមណីយដ្ឋាន រួមទាំងមានកន្លែងកម្សាន្តសប្បាយជាច្រើនទៀត ដែលកំពុងទទួលបានការពេញនិយមពីភ្ញៀវទេសចរ ។ 

លោកបានឱ្យដឹងថា រមណីយដ្ឋានបឹងសំរឹទ្ធិគឺជាស្ថាបត្យកម្មដែលសាងសង់តាមរចនាបទខ្មែរមានដូចជា ក្លោងទ្វារចូលគឺសង់តាមលំនាំរចនាបទប្រាសាទព្រះវិហារ សំណង់រូបបង្រួមប្រាសាទអង្គរវត្ត រូបផ្តិលសំរឹទ្ធិនិងភ្នំកែច្នៃ ដែលអាចឱ្យភ្ញៀវទេសចរកម្សាន្តសប្បាយ ដោយជិះខ្សែរ៉កទម្លាក់ពីលើភ្នំកាត់ផ្ទៃបឹង និងរំអិលខ្លួនតាមស្លាយដែលធ្លាក់ពីលើភ្នំចូលទៅទឹកបឹង អាងលេងទឹក

សម្រាប់កុមារ អាងលេងទឹកសម្រាប់មនុស្សធំ សួនច្បារដ៏ស្រស់ស្អាត មានទីលានវាយកូនបាល់ ទីលានហាត់វាយកូនហ្គោល និងល្បែងកីឡាជាច្រើនប្រភេទ ។ 

« អត្ថប្រយោជន៍ដែលប្លែកនិងល្អស្អាត សម្រាប់រមណីយដ្ឋានបឹងសំរឹទ្ធិគឺភាពកែច្នៃ គឺការច្នៃដោយវិស្វករខ្មែរម្នាក់ជាអ្នកកំពង់ធំថែមទៀតកាលពីដើមដំបូង។ អ៊ីចឹងរាល់សេវាស្នាក់នៅ កន្លែងកម្សាន្តមានលក្ខណៈជាខ្មែរ ពិសេស ផ្ទះសំណាក់និងសណ្ឋាគារ ធ្វើជាបឹងហ្គាឡូដាច់ៗគ្នា មានរចនាបថជាខ្មែរតែម្តង។ នៅក្នុងបឹងសំរឹទ្ធិក្រៅពីសេវាស្នាក់នៅ មានម្ហូប

អាហារ ភោជនីយដ្ឋាន និងមានល្បែងកម្សាន្តដូចជា ជិះប៉េដាឡូ ជិះខ្សែរ៉ត រំអិលវែងនិងជិះកង់តាមបរិវេណក្នុងបឹងសំរឹទ្ធិនេះជាដើម »។ រមណីយដ្ឋានបឹងសំរឹទ្ធិ មានទីតំាងស្ថិតនៅក្នុងទឹកដី ភូមិដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំពោះផ្លូវទៅរមណីយដ្ឋាននេះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦ ចេញពីក្រុងកំពង់ធំ មានចម្ងាយ៤២គីឡូម៉ែត្រ រួចបត់ស្តាំប្រមាណ៣គីឡូម៉ែត្រ ។

 សូមបញ្ជាក់ថា នៅខេត្តកំពង់ធំមានរមណីយដ្ឋានទេសចរណ៍សំខាន់ៗចំនួន០៦កន្លែង រួមមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទគុហនគរ រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំសន្ទុក រមណីយ ដ្ឋានធម្មជាតិស្ទឹងព្រៃប្រស់ រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ និងរមណីយដ្ឋានកែច្នៃស្ទឹងជីនិត ៕

ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទគុហនគរ រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំសន្ទុក រមណីយ ដ្ឋានធម្មជាតិស្ទឹងព្រៃប្រស់ រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ និងរមណីយដ្ឋានកែច្នៃស្ទឹងជីនិត ៕

ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទគុហនគរ រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំសន្ទុក រមណីយ ដ្ឋានធម្មជាតិស្ទឹងព្រៃប្រស់ រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ និងរមណីយដ្ឋានកែច្នៃស្ទឹងជីនិត ៕

0 comments:

Post a Comment