-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, November 5, 2025

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅលើបុរីវប្បធម៌កោះសំពៅមាស នារសៀលនេះ

ចំនួនអ្នកទស្សនា: Views

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងអុជកាំជ្រួច បង្ហោះគោម និងប្រគុំតន្ត្រី ចាប់ពីវេលាម៉ោង ០៤ និង៣០នាទីរសៀលនេះ នៅលើបុរីវប្បធម៌កោះសំពៅមាស។

នេះបាយសេក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្តីជូនដំណឹងនោះ បានឱ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយស សូមជម្រាបជូន សម្តេច លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ សាធារណៈជន និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ មេត្តាជ្រាបថា ដើម្បីអបអរសាទរក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទៅតាមពេលវេលា ដូចខាងក្រោម៖

- ម៉ោង ០៤ និង៣០នាទីរសៀល កម្មវិធីសម្តែងរបាំ ពិធីក្រុងពាលី ពិធីសម្រក់ទៀនជ័យតាមក្រុងស្រុក ដាល់អំបុក អកអំបុក បណ្តែតប្រទីប

- ម៉ោង ០៧ និង០០នាទីយប់ កម្មវិធីអុជកាំជ្រូច បង្ហោះគោម និងប្រគុំតន្ត្រី

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេច លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ សាធារណៈជន និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ មេត្តាជ្រាមជាព័ត៌មាន។


0 comments:

Post a Comment