-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, November 3, 2025

អភិបាលខេត្តខេត្តតាកែវ ចែលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះចំនួន២៦៣គ្រួសារ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកនិងមន្រ្តីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូរីជលសារ ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋចំនួន២៦៣គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំចំនួន៤ ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ឱ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានជាអតិបរមា ក្នុងអំឡុងរដូវវស្សានេះ ជាពិសេសត្រូវ មើលថែទាំក្មេងតូចៗ កុំឲ្យលេងទឹកផ្ដេសផ្ដាស ដើម្បីចៀសវាងគ្រោះថ្នាក់ដែលមិនអាចស្មានដល់។ ក្រៅពីនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រក្សា អនាម័យជានិច្ច ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗក្នុងរដូវទឹកឡើងនេះផងដែរ។

អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១កេស ប្រេងឆា១លីត្រ នំ១ប្រអប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាមួយចំនួនទៀត៕

0 comments:

Post a Comment