-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, April 17, 2024

រយៈពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរដើរលេងកម្សាន្តជាង ១លាន២សែននាក់

ចំនួនអ្នកទស្សនា: Views



ក្នុងរយៈពេល៤ថ្ងៃ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត អបអរ​សាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ខេត្តសៀមរាប ទទួលបា​នភ្ញៀវ​ទេសចរ​ និង​បងប្អូន​ប្រជា​ពលរដ្ឋ​មក​លេង​កម្សាន្ត​ប្រមាណ​ជាង​១លាន​២សែននាក់។

យោងតាមរបាយការណ៍ របស់លោកធិម សេរីវុឌ្ឍ ប្រធាន​ស្តីទី​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​សៀមរា​ប​បាន​ឲ្យ​ដឹង​ថា សម្រាប់រយៈពេល ០៤ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ភ្ញៀវទេសចរ និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដើរ​លេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ១,២៣៩,៨០៨ នាក់ ក្នុង​នោះ ភ្ញៀវទេសចរបរទេសមានចំនួន ១៦,៨០៨ នាក់ ភ្ញៀវទេសចរជាតិ និងបងប្អូន​ប្រជាពលរដ្ឋ​មាន​ចំនួន ប្រមាណ ១,២២៣,០០០ នាក់។

របាយការណ៍ដដែលឲ្យដឹងបន្ថែមថា សម្រាប់ថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយ​នៃ​ពិធី​សៀមរាប​សង្ក្រាន្ត​នោះ ខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជា​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត​ក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ២៨៣,៨១៧ នាក់ ក្នុងនោះ៖ ភ្ញៀវ​ទេសចរ​បរទេសមានចំនួន ៣,៨១៧ នាក់ និងភ្ញៀវទេសចរជាតិមានចំនួន ប្រមាណ ២៨០,០០០ នាក់ ។

សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន រួមមានពិធីសាសនា កម្មវិធី​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​នានា​ និងកម្មវិធីកម្សាន្តជាច្រើនផងដែរ៕

0 comments:

Post a Comment