ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ ដល់គណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញគ្រប់ថ្នាក់ ដែលបានខិតខំរួមគ្នា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលកន្លងទៅបានល្អប្រសើរ ដែលទាក់ទាញប្រជាពល រដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានថ្លែងការកោតសរសើរដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី១១ ខែឧសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទំាងសមាជិកសមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ អភិបាលរងរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ឯកឧត្តមម៉ប់ សារិនបានថ្លែងថា ក្រោមការ
ដឹកនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ សង្ក្រាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ គឺមាន ប្រជាពលរដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយករហូតដល់ជាង២២ម៉ឺននាក់ និងពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ បន្ថែមពីនេះទៀតឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញក៏បានចាត់ ចែង ក្នុងការចាក់វ៉ាក់សំាងចាប់ពីដូសមូលដ្ឋានរហូតដល់ដូសជំរុញជូនដល់ប្រជាពលរដ្ឋនៅតាមទីវត្តអារាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឱ្យមានភាពសុំាក្នុងការ ការពារជំងឺកូវីដ១៩ និងបានធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពធូរស្រាលពីជំងឺនេះ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់មន្ទីរជំនាញចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទំាងអស់ត្រូវបន្តខិតខំបំពេញការងារទៅតាមជំនាញរៀងៗខ្លួនឱ្យកាន់តែល្អបន្ថែមទៀត
ពិសេសលើបញ្ហាដូចជា ក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋនិងឆ្ពោះទៅការបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់ឱ្យប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។ ឯកឧត្តមភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការទៅ ថ្នាក់ក្រោមជាតិ ដូច្នេះគ្រប់មន្ទីរជំនាញទំាងអស់ត្រូវធ្វើកិច្ចការជាមួយថ្នាក់ក្រោមជាតិ ហើយអភិបាលរង ទំាងអស់ត្រូវយកចិត្តទុកធ្វើកិច្ចការទៅតាម
ជំនាញសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហា និងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញមានការយកចិត្តទុកដាក់យ៉ាងខ្លំាង លើបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រោះវាជាតម្រូវការរួមរបស់ប្រជាពលរដ្ឋ ខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕
0 comments:
Post a Comment