-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, November 8, 2021

ឯកឧត្តម គួច ចំរើន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យការជួសជុល និងកែលម្អផ្លូវបេតុង ០១ខ្សែ នៅក្នុងសង្កាត់លេខ១

ចំនួនអ្នកទស្សនា: Views


ព្រះសីហនុ :ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១

រសៀលថ្ងៃ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យការជួសជុល និងកែលម្អពង្រីកផ្លូវបេតុង ០១ខ្សែ បំបែកចេញពីផ្លូវជាតិលេខ៤ ក្បែរចំណោទលោកយាយម៉ៅ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ។    លោកឧកញ៉ា អ៊ូ ឆាយ មានប្រសាសន៍ឱ្យដឹងថា ដោយមើលឃើញបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរលើផ្លូវមួយខ្សែនេះ ដោយសារផ្លូវមានជង្ហុកច្រើន ដែលអាចបង្កហានិភ័យ ឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ ទើបលោកឧកញ៉ា បានសម្រេចចិត្តស្នើសុំទៅលោកអភិបាលក្រុងព្រះសីហនុ ក៏ដូចជាឯកឧត្តមអភិបាលខេត្តព្រះសីហនុ ស្នើសុំធ្វើការកែលម្អ និងជួសជុលពង្រីកផ្លូវបេតុងមួយខ្សែនេះឡើងវិញ ដោយចាក់បេតុងឆ្អឹងដែក មានទទឹង ៨,២៥ម៉ែត្រ បណ្តោយជាង ៩០០ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ហើយសមិទ្ធផលផ្លូវនេះវានឹងកើតឡើងនៅពេលខាងមុខ ដែលជាសម្បត្តិសាធារណៈរបស់ប្រជាពលរដ្ឋក្នុងសង្កាត់លេខ ១ ក្រុង ខេត្តព្រះសីហនុ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវមួយខ្សែនេះ សូមចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរអង្វែង ចៀសវាងការដឹកជញ្ជូនលើសទម្ងន់បង្កឱ្យផ្លូវឆាប់ខូច ។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជំនួសឱ្យថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមថ្លែងអំណរគុណលោកឧកញ៉ា អ៊ូ ឆាយ និងក្រុមគ្រួសារ ដែលបានចំណាយថវិកាជួយជួសជុល និងកែលម្អពង្រីកផ្លូវបេតុង ០១ខ្សែនេះឡើងវិញ ដើម្បីបម្រើឱ្យការងារដឹកជញ្ជូន និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ហើយផ្លូវមួយខ្សែនេះបានចូលរួមចំណែកការបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។

សកម្មភាពភាពជួសជុលកែលម្អផ្លូវនេះ ជាការចូលរួមចំណែកជាមួយរដ្ឋបាលក្រុងព្រះសីហនុ និងរដ្ឋបាលខេត្ត ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ ននៅមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់។ កន្លងមកលោកឧកញ៉ា ក៏បានជួយការងារសង្គមយ៉ាងច្រើន ជាមួយរដ្ឋបាលខេត្ត មានដូចជា ការងារមនុស្សធម៌ កាកបាទក្រហម ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ និងការងារសង្គមជាច្រើនផ្សេងទៀត ។      បន្ទាប់មក អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យការដ្ឋានទីលានតេជោ ស្ថិតនៅតាមបណ្តោយវិថីតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រមទាំងបានណែនាំ និងជំរុញដល់ក្រុមហ៊ុនទទួលការសាងសង់ត្រូវពន្លឿនការងារសាង សង់ឱ្យបានលឿន និងត្រូវអនុវត្តន៍តាមស្តង់ដារបច្ចេក ទេស និងធានាគុណភាពខ្ពស់ក្នុងការប្រើប្រាស់ ៕ 

0 comments:

Post a Comment