-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, February 8, 2021

មេក្លោងជួញដូរថ្នាំញៀនជាង១០០គីឡូក្រាមជនជាតិចិនម្នាក់ រត់គេចខ្លួនបាត់ពេលមន្ត្រីពន្ធនាគារ ដឹកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី

ចំនួនអ្នកទស្សនា: Views

 


មេក្លោងជួញដូរគ្រឿងញៀននេះ មានឈ្មោះ HE YI RI ភេទប្រុស កើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៤ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន បានថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅជាមួយនឹងបក្ខពួករបស់គេជនជាតិចិន ៣នាក់ផ្សេងទៀត។

សូមជម្រាបថា កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីគ្រឿងញៀន ២គោលដៅផ្សេងគ្នា។

គោលដៅទាំង២រួមមាន៖

* ទី១៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
* ទី២៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

លទ្ធផលនៃការប្រតិបត្តិការនេះរួមមាន៖

* ឃាត់ខ្លួនជនសង្ស័យ៤នាក់៖
១៖ ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។
២៖ ឈ្មោះ HE YI RI ភេទប្រុស កើតថ្ងៃទី ១៦ ខែមិថុនា ១៩៦៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394 ។
៣៖ ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន។
៤៖ ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។

* ចាប់យកវត្ថតាងសរុបរួមមាន៖
១៖ សារធាតុញៀនសរុបទម្ងន់ជាង៧គីឡូក្រាម គឺ៖
- កេតាមីន(Ketamine) ជាង៥គីឡូក្រាម
- ម៉េតំហ្វេតាមីន(ICE) ជាង២គីឡូក្រាម
- ហេរ៉ូអ៊ីន(Heroin) ០.៣១ក្រាម
- អ៊ិចស្តាស៊ី(MDMA) ២៥.៧៥ក្រាម

២៖ សារធាតុគីមីផ្សំ សរុបទម្ងន់ជាង១០៩គីឡូក្រាម គឺ៖
- សារធាតុគីមីផ្សំ ៤ ប្រភេទ (ស្ថិតក្នុងតារាង៤) ជាង១៦ គីឡូក្រាម
- សារធាតុគីមីផ្សំ ៩ ប្រភេទ (គ្មានក្នុងតារាង) ជាង៩៣ គីឡូក្រាម៕


0 comments:

Post a Comment