-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, December 28, 2024

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញជាអធិបតីពិធីស្វាគមន៍ការហោះហើរក្នុងស្រុកដំបូង ជាលក្ខណៈជួលមកកាន់ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួល ដោយយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអែរ K6(ATR-72) ហោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រកបដោយភាពជោគជ័យ ជាមួយអ្នកដំណើរចំនួន៦០នាក់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឱក តារារិទ្ធ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment(CAI) តំណាងមកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ បុគ្គលិកក្រុមហ៊ុន និងអជ្ញាធរពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ 

គួរបញ្ជាក់ថា៖ អាកាសយានដ្ឋានអន្តរជាតិនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Coastal Airport Investment។ ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ។ តាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរ រយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះរំពឹងទទួលបានអ្នកដំណើរប្រមាណ៧លាននាក់ និងទំនិញប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕












0 comments:

Post a Comment