-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, March 11, 2023

មន្ទីរសុខាភិបាលខេត្ដសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបឋម និងបន្ទាន់ ដល់យុវជនស្ម័គ្រិចិត្ត ត្រៀមសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ

ចំនួនអ្នកទស្សនា: Views


(សៀមរាប)៖  មន្ទីរសុខាភិបាលខេត្តសៀមរាប សហការជាមួយក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំវគ្គបណ្តុះបណ្តាល ដល់សិក្ខាកាមចំនួន៤៥នាក់ អំពីការសង្គ្រោះបឋម និងបន្ទាន់ ត្រៀមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។


លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់នូវចំណេះដឹងសំខាន់ៗ ក្នុងការជួយសង្រ្គោះបឋម និងបន្ទាន់ទៅដល់ប្រជាពលរដ្ឋដែលរំពឹងថា នឹងមកចូលរួមយ៉ាងច្រើនកុះករ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះ។ លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីឲ្យគាត់ចេះដឹងឲ្យបានច្បាស់លាស់ពាក់ព័ន្ធ នឹងការជួយសង្គ្រោះបេះដូង ផ្លូវដង្ហើម ពស់ចឹក ខ្សែភ្លើងឆក់ និងបញ្ហាអ្នកដែលដួលរបួស តើនឹងជួយយ៉ាងដូចម្តេច?។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តទៀតថា សម្រាប់ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ បានបែងចែកជា៣ក្រុម គឺក្រុមទី១ ក្រុមនៅតាមស្តង់ មានចំនួន៩ ក្រុមទី២ គឺក្រុមចល័ត និងក្រុមទី៣ ជាអ្នកជំនាញនៅមន្ទីរពេទ្យបង្អែកខេត្ត។ លោកបានបញ្ជាក់ថា ស្តង់សម្រាប់សង្គ្រោះបឋម និងបន្ទាន់ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានចំនួន៩ មាននៅខាងមុខអង្គរចំនួន២ស្តង់ នៅបាយ័នមានចំនួន២ស្តង់ នៅអង្គរឃ្យូងយូ ចំនួន១ស្តង់ និងសងខាងមាត់ស្ទឹងសៀមរាបមានចំនួន៤ទៀត។

សិក្ខាកាមចំនួន ៤៥នាក់ ដែលមករៀនវគ្គបណ្តុះបណ្តាលអំពីការសង្គ្រោះបឋម និងបន្ទាន់ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ មានដូចជា និសិ្សត មន្រ្តីសុខាភិបាល និងយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប៕

0 comments:

Post a Comment