កោះកុង៖ កាលពីថ្ងៃទី១០ខែមិនា ឆ្នាំ២០២៣ គ្រឿងចក្រអេស្កាវ៉ាទ័រ១គ្រឿង ជាអ្នកបើកបររថយន្តដឹកគ្រឿងចក្រ និងអ្នកបើកអេស្កាវ៉ាទ័រ ធ្វើសកម្ម ភាពលួចឈូសឆាយកាយវ៉ែព្រៃគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅចំណុចស្ថិតនៅទីតាំងក្បាលព្រែកតានួនក្នុងភូមិភីមាសឃុំភានាសស្រុកគីរីសាគរខេត្តកោះកុងគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដីសោះ។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបឲ្យដឹងថា ជារឿយៗការនាំគ្រឿងចក្រចូលមកឈូសឆាយដីរ៉ែព្រៃដូចជាម្ចាស់គ្រឿងចក្រ តែងតែមានទំនាក់ទំនងល្អស៊ីសង្វាក់គ្នាជាមួយមន្ត្រីមួយចំនួន ទើបសកម្មភាពការឈូសឆាយនោះធ្វើបានរលូន ខណៈគ្រឿងចក្រគ្មានច្បាប់អាជីវកម្ម ឬគ្មានការស្នើសុំឈូសឆាយត្រឹមត្រូវក៍ដោយ ។
ទោះយ៉ាងណាក្តីអង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការបកស្រាយណាមួយពីលោកមេប៉ុស្តិ៍ ក៍ដូចជាលោកស្រីមេឃុំបាននៅឡើយទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង ដើម្បីបញ្ជាក់ថាការអះអាងលើកឡើងពីប្រភពប្រជាពលរដ្ឋនេះពិតឬយ៉ាងណា?
0 comments:
Post a Comment