-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, June 15, 2021

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 

កំពង់ឆ្នាំង: ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១  លោក អម សុភា អភិបាលរងខេត្ត និងសហការី បានចុះអប់រំផ្សព្វផ្សាយ និងជំរុញឱ្យម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ លោកបានជំរុញបែបនេះនៅថ្ងៃ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅស្រុកបរិបូណ៌ ខេ្តកំពង់ឆ្នាំង។

លោក អម សុភា បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើងជាបន្តបន្ទាប់ បង្ករឱ្យមនុស្សឈឺនិងស្លាប់គួរឱ្យព្រួយបារម្ភបំផុត ហើយដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងកុំឱ្យរីករាលដាលបន្តទៀតចូលក្នុងសហគមន៍ រោងចក្រ សហគ្រាស ពិសេសម្ចាស់យានយន្តដែលប្រកបរបរដឹកកម្មកររោងចក្រ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងសុខាភិបាលកំពុងតែយកចិត្តទុកដាក់ខ្ពស់ លើការវិវឌ្ឍនៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសលើចរាចរណ៍នៃវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី ដែលអ្នកវិទ្យាសាស្រ្ត វេជ្ជសាស្ត្របានរកឃើញជាបណ្តើរៗ និងដែលបានលើកឡើងរួមគ្នាជាមួយអង្គការសុខភាពពិភពលោក ពីភាពឆ្លងសាហាវហើយលឿន និងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតបច្ចុប្បន្ននៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើសកលលោក។ លោកបានមានប្រសាសន៍បន្តទៀតថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះប្រទេសកម្ពុជា ក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ សូមបងប្អូនម្ចាស់យានយន្ត កម្មករ កម្មការនីទាំងអស់ ត្រូវរក្សាសុខភាព រក្សាអនាម័យ និងចូលរួមអនុវត្តន៍តាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល។ ម៉្យាងវិញទៀត ប្រសិនបើមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណីមានរោគសញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាលរបស់រដ្ឋ ឬហៅ ទូរស័ព្ទទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន ។

នៅក្នុងឱកាសនោះដែរ លោក អម សុភា បានអំពាវនាវដល់ម្ចាស់យានយន្តទាំងអស់និង កម្មករ កម្មការិនី ត្រូវថែទាំសុខភាព រក្សាអនាម័យ និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង ៣កុំ ចូលរួមអនុវត្តន៍ឱ្យបានជាប់ជាប្រចាំ ទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងមជ្ឈដ្ឋានជុំវិញខ្លួន៕


0 comments:

Post a Comment