ភ្នំពេញ: ករណីអគ្គិភ័យមួយដែលឆាបឆេះដែលជាមួយកន្លែងដែលស្តុកគ្រឿងបន្លាស់រថយន្ត បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់ឃ្មួយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ទីតាំងបានចាក់សោរួចចេញក្រៅ រហូតមកដល់ម៉ោងកើតហេតុ ស្រាប់តែឮសូរសំឡេង ផ្ទុះចេញពីក្នុងឃ្លាំងក្លាយជាផ្សេងខ្មួលខ្មាញ់ ចេញខាងក្រៅខ្លាំងឡើងៗក៏បង្កការភ្ញាក់ផ្អើលបានរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះជួយអន្តរាគមន៍បាញ់ពន្លត់ និងគ្រប់គ្រងបានរលត់ទៅវិញជាស្ថាពរ។
ហេតុការណ៍ខាងលើនេះពុំបង្កឲ្យនរណាម្នាក់ រងរបួសនោះទេគឺ រងការខូចខាតតែសម្ភារ:តែប៉ុណ្ណោះ៕
0 comments:
Post a Comment