-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, February 26, 2021

អភិបាលខេត្ដព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរឹតបន្ដឹងការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views



 ព្រះសីហនុ: ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាព​ខេត្តនព្រះសីហនុបានដឹកនាំកិច្ចប្រជុំលើវិធានការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ-១៩ នៅខេត្តព្រះសីហនុ។កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត អភិបាល​ក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ 

ឯកឧត្តម គួច ចំរើន បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ ពិសេសក្រុម​គ្រូពេទ្យរបស់យើងបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយម្ចាស់ការ ដឹកនាំដោះ​ស្រាយបំពេញប្រឈមបានល្អប្រសើរ ហើយយើងត្រូវបន្តខិតខំស្រាវជ្រាវទីតាំង​ដែលមាន​ការពាក់ព័ន្ធបន្ថែមទៀត។ ឯកឧត្ដមក៏បានធ្វើការណែនាំដល់ភាគីពាក់ព័ន្ធ​ត្រៀមកម្លាំង​គ្រប់​គោលដៅ មន្ទីរ អង្គភាពក៏ត្រូវត្រៀមចូលរួមការបណ្តុះបណ្តាល​ក្នុងការគ្រប់គ្រង​តាម​គោល​ដៅផ្សេងៗទៀត។

 ទន្ទឹមនេះ គ្រូពេទ្យត្រូវកំណត់ម៉ោងធ្វើការប្រកបដោយថាមពល​ក្នុងការ​ចូលរួមការងារយកសំណាកនាក់ពាក់ពន្ធក្នុងព្រឹត្តការណ៍២០កុម្ភៈ និងបង្កើនបទពិសោធន៍ រៀបចំបញ្ជីឈ្មោះ និងរបាយការណ៍ឯកភាពតាមរយ Computet ។ ពិនិត្យលទ្ធភាពពង្រីក​ក្រុមគ្រូពេទ្យ ព្រោះក្រុមគ្រូពេទ្យចែកជា ក្រុមព្យាបាល ក្រុមយកសំណាក និងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។ 

 ឯកឧត្តមអភិបាលខេត្ដក៏បានជំរុញឱ្យប្រើប្រាស់វិធានការអប់រំ ផ្សព្វផ្សាយណែនាំ​ប្រជាពលរដ្ឋ ប្រសិនបើមិនមានការចាំបាច់មិនត្រូវធ្វើដំណរទៅកាន់រាជធានីភ្នំពេញ ឬបណ្តា​ខេត្តផ្សេង ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង សហគមន៍របស់យើង ។ 

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យខេត្តព្រះសីហនុ បានយកសំណាកអ្នកពាក់ព័ន្ធលើ​ទីតាំងចំនួន០៦ បានចំនួន ១ ៥៦២ នាក់ ៕

0 comments:

Post a Comment