(កំពត)៖ តាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយមាស បាននិងកំពុងគិតគូរក្នុងការប្រែក្លាយ តំបន់ទេសភាពភ្នំព្រះគុហារហ្លួង ឱ្យទៅជាកន្លែងកំសាន្តប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅបន្ទាយមាស ក៏ដូចជាប្រជាជនទូទាំងប្រទេស។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការប្រែក្លាយនេះ គឺធ្វើឡើងតាមរយៈការរៀបចំផ្លូវចូល ចំណតឡាន បន្ទប់ទឹកស្អាត តូបលក់អាហារសមរម្យ នឹងធ្វើឱ្យតំបន់រមណីយដ្ឋានបំបាំងកាយនេះឱ្យកាន់តែភាពទាក់ទាញបន្ថែមទៀត។
តំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ស្ថិតនៅឃុំទូកមាសខាងលិចស្រុកបន្ទាយមាស ខេត្តកំពតមានរូងភ្នំដ៏ធំដែលជាជម្រកនៃហ្វូងសត្វប្រចៀវរាប់លានក្បាលដែលផ្តល់ជីធម្មជាតិសម្រាប់សហគមន៍មូលដ្ឋាននិងជារមណីយដ្ឋានទេសចរណ៍ធម្មជាតិបំបាំងកាយដ៏ទាក់ទាញ៕





















sps-news.com

0 comments:
Post a Comment