-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, November 8, 2025

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ដឹកនាំអង្គការ សមាគម និងព្រះសង្ឃខ្មែរក្រោម ចុះសួរសុខទុក្ខ និងនាំអំណោយជូនស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

ចំនួនអ្នកទស្សនា: Views

(ឧត្តរមានជ័យ)៖ លោក​ សាន​ សាង​ទីប្រឹក្សា​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​​កម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអង្គការ សមាគម និងព្រះសង្ឃខ្មែរក្រោម ចុះសួរសុខទុក្ខ និងនាំអំណោយជាគ្រឿង ឧបភោគ បរិភោក ប្រគល់ជូនអង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។

លោក សាន សាង និងថ្នាក់ដឹកនាំអង្គការ សមាគម និងព្រះសង្ឃខ្មែរក្រោម ទទួល​បាន​ស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមន្ត្រីនគរបាលជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក សាន សាង បាននាំយក​ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខ​ទុក្ខ​ពី​សម្តេចតេជោ ហ៊ុន សែន ជូនលោកស្នងការ ស្នងការរង និងមន្ត្រីនគរបាលទូទាំង​ខេត្ត​ឧត្តរមានជ័យ ជាមួយការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ​ជូនប្រជាពលរដ្ឋ។

លោក សាន សាង បានឱ្យដឹងថា គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​ក្រោម​ដឹក​នាំដោយ​ លោក​ សាង​ សេរី​មុនី​ ដែល​មាន​ចំនួន ៦​សមាគម​ខ្មែរ​ក្រោម​ផ្សេង​ទៀត​ ជា​សមាជិក​រួមនិង​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខែ្មរ​ក្រោម​ដែល​មាន​ចំនួន៩​សមាគម​ខ្មែរ​ក្រោម​ ជាសមាជិកនៅកម្ពុជា​ ​ដឹកនាំ​ដោយ​លោក​សឺន​ យឿង​ រួម​និង​ ព្រះ​សង្ឃ​ខ្មែរ​ មានដេីម​កំណេីត​ខ្មែរ​ក្រោម​ចំនួន​៩​អង្គ​ និមន្ត​មកពី​វត្ត​ សាមគ្គី​រង្សី​ និង​វត្ត​តាំង​ក្រសាំង​ខាង​ជេីង​ វត្ត​បទុមវត្តី​បាននាំ​យកអំណោយ​មក​ជូន​អង្គភាព​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​នាពេលនេះ។

ព្រះសង្ឃ និងពលរដ្ឋខ្មែរមានកំណើតខ្មែរក្រោម បានធ្វើសកម្មភាពសម្បុរសជាហូរហែ​នៅតាមបណ្តាខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃ ក្នុង​ស្មារតីជួយយកអាសាគ្នារវាងខ្មែរ និងខ្មែរពេលជួបការលំបាក។

លោក សាន សាង បានថ្លែងក្នុងឱកាសនោះថា ពេលបងប្អូនខ្មែរកណ្តាលមានទុក្ខ បងប្អូនខ្មែរក្រោម សូមចូលរួមសុខទុក្ខជាមួយកងកម្លាំង ជាមួយកងទ័ព ជាមួយនគរ​បាល និងជាមួយបងប្អូនខ្មែរកណ្តាល។ នៅពេលយើងមានទុក្ខ គឺយើងមានទុក្ខ​ជា​មួយ​គ្នា ក្នុងមហាគ្រួសារខ្មែរ ដែលមានឈាមជ័រជាខ្មែរដូចគ្នា ដូចប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន «ខ្មែរតែមួយ នៅទីណាក៏ខ្មែរ»។

លោក សាន សាង ថ្លែងបញ្ជាក់ទៀតថា អំណោយដែលនាំមកប្រគល់ជូនស្នងការដ្ឋាន​នគរបាលខេត្តឧត្តរមានជ័យ នៅពេលនេះ គឺជាលើកទី៨ហើយ ដែលលោកបានដឹក​នាំ​បង​ប្អូនខ្មែរ ដែលមានដើមកំណើតខ្មែរក្រោម និងព្រះសង្ឃខ្មែរ ដែលមានដើម​កំណើត​ខ្មែរក្រោម មកតំបន់ជាយដែនរួមមាន៖ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមាន​ជ័យ ខេត្តព្រះវិហារ ហើយលោកនឹងបន្តដឹកនាំធ្វើលើកទី៩ នៅតាមខេត្តផ្សេងៗ​ទៀត។ អំណោយ​ដែលនាំប្រគល់ជូនស្នងការដ្ឋានខេត្តឧត្តរមានជ័យរួម​មាន​៖ អង្ករ​២តោន​គុយទាវ​ភ្នំពេញ​ ២០០​កេស​ ​ទឹក​ត្រី​ ២០០យួ​រ ទឹក​ស៊ីអ៊ីវ​២០០​យួ​រផងដែរ៕

0 comments:

Post a Comment