កណ្តាលៈ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានចាប់ខ្លួនជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធបទល្មើស ក្លែងហត្ថលេខា និងត្រា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រើប្រាស់ឯកសណ្ឋានយោធា ក្លែងក្លាយ។
សមត្ថកិច្ច បានបញ្ជូនក្រុមជនសង្ស័យ មកអយ្យការអមសាលាដំបូង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ហើយលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី កំពុងសាកសួរ តាមនីតិវិធី ។
ជនសង្ស័យ ទាំង ៤ នាក់នេះ បានប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចបឹងកញ្ច្រាំ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ៕ដោយៈ សរិទ្ធ សម្រួលការផ្សាយ៖spsnews
0 comments:
Post a Comment