-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, February 26, 2021

អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកាដល់កងកម្លាំង​សមត្ថ​កិច្ចប្រចាំការនៅ៨១គោលដៅសុវត្ថិភាព​ក្នុងការពារក្នុង​ព្រឹត្តិការណ៍​«សហគមន៍២០កុម្ភៈ»

ចំនួនអ្នកទស្សនា: Views

 


មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះគោលដៅសុវត្ថិភាពទាំង៨១ទីតាំងដែលកងកម្លាំងសមត្ថកិច្ច បាននិងកំពុងដាក់កម្លាំងពង្រាយ ដើម្បីការពារសុវត្ថិភាព ពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»នេះ ក្នុងមួយគោលដៅ ទទួលបានថវិកាចំនួន៥០ម៉ឺនរៀល។ គោលដៅធំចំនួន៥គោលដៅ ក្នុង១គោលដៅទទួលបានថវិកាចំនួន ២លានរៀល។ ចំណែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានទឹកប្រាក់ចំនួន ៣០លានរៀល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានថវិកាចំនួន២០លានរៀល។

ការផ្តល់ប្រាក់ឧបត្ថមពីលោក ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ផងដែរ។

មន្ត្រីបន្តថា៖ការសម្រេចនូវការឧបត្ថម្ភថវិកាជូនដល់កងកម្លាំងមានសមត្ថកិច្ចដែលប្រចាំនៅគោលដៅសុវត្ថិភាពទាំង៨១កន្លែងរបស់អភិបាលរាជធានីភ្នំពេញនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដើម្បីបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»នេះឲ្យទទួលបានជោគជ័យ៕

0 comments:

Post a Comment