-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, February 5, 2021

លោកស្រី ម៉ែន សំអន៖ ស្ត្រីក៏ជាផ្នែកដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយ និងការពារនូវសមិទ្ធផលសន្តិភាព ដែលកើតចេញពីនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

ចំនួនអ្នកទស្សនា: Views

 

លោកស្រីថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានអនុវត្តក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តក្នុងឆ្នាំ២០២១ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិមាន ៧មករា រាជធានីភ្នំពេញ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងទៀតថា សមិទ្ធផលសន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះឈ្នះ ២៩ ធ្នូ ១៩៩៨ ដែលបាននាំមក នូវសមិទ្ធផលជាច្រើន និងជាពិសេស ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា គឺតំណក់ប្រេងជាងលើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយ នឹងការគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេស ការគិតគូរអំពីការឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ ការឧបត្ថម្ភដល់គ្រួសារ ក្រ១ ក្រ២ ក្នុងអំឡុងពេលកូវីដ១៩ ជាមួយនឹងគោលនយោបាយជាច្រើនទៀតដែលពាក់ព័ន្ធនឹងស្ត្រី និងវិធានការដ៏មុតស្រួចមួយចំនួនក្នុងការទប់ស្កាត់ និងបង្ការនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍ (គឺជាវិធានការណ៍ដ៏ល្អបំផុតដែលពិភពលោកបានទទួលស្គាល់កម្ពុជាផងដែរ)។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបន្តថា បើទោះបីជាក្នុងដំណាក់កាលកូវីដ ១៩ យ៉ាងណាក៏ដោយ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក៏នៅតែបន្តសកម្មភាពរបស់ខ្លួនជាប់ជាប្រចាំ ដោយគោរពតាមលក្ខន្តិកៈរបស់សមាគមដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ៕


0 comments:

Post a Comment