-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, December 4, 2025

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ថ្ងៃនេះ គឺជាខួបគម្រប់ ១ឆ្នាំ(០៤ ធ្នូ ២០២៤ -០៤ ធ្នូ ២០២៥) ដែល «ក្រមាខ្មែរ» ត្រូវបានអង្គការយូណេស្កូ (UNESCO) ប្រកាសជាផ្លូវការដាក់បញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Intangible Cultural Heritage of Humanity)។

ការចុះបញ្ជីជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ក្រមាខ្មែរ មិនត្រឹមតែជាកន្សែងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល រហូតដល់បច្ចុប្បន្នប៉ុណ្ណោះទេ តែថែមទាំងជា និមិត្តរូបនៃវប្បធម៌ និងអត្តសញ្ញាណជាតិ ដ៏រឹងមាំរបស់កម្ពុជា។ វាមានវត្តមានស្ទើរគ្រប់កាលៈទេសៈ ទាំងការងារប្រចាំថ្ងៃនៅតាមជនបទ ពិធីបុណ្យជាតិ សាសនា រហូតដល់ជាចំណងដៃដ៏មានតម្លៃ។

ប្រជាជនកម្ពុជាគ្រប់រូប មានកាតព្វកិច្ចរួម ក្នុងការបន្តថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃនៃសិល្បៈតម្បាញ និងការប្រើប្រាស់ក្រមាខ្មែរនេះ ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ ៕

0 comments:

Post a Comment