-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, September 10, 2025

ពិធីសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាត និងអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ ក្រោមអធិបតីភាព ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រារព្ធធ្វើនៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រិតការ ខេត្តកណ្តាល។

សមាសភាពចូលរួម មាន៖ លោក-លោកស្រីស្នងការរង, លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣១ លោកអធិការ-អធិការរងទាំង១៣ ស្រុក/ក្រុង លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧៕

0 comments:

Post a Comment