-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, November 9, 2023

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ

ចំនួនអ្នកទស្សនា: Views

     (កំពង់ធំ)៖ ដើម្បីចូលរួមអបអរសាទរ  ចំពោះទិវាជាប្រវតិ្តសាស្រ្តដែលកម្លាំងមហាសាមគ្គីជាតិខ្មែរទាំងមូល ដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

   នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ  អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ  សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង/ស្រុក មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅបរិវេនវិមានឯករាជ្យខេត្តកំពង់ធំ។

     ថ្លែងក្នុងពិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជក់ថា ក្រោមព្រះរាជបូជនីកិច្ច និងព្រះរាជសកម្មភាពដ៍ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទ សម្តេច នរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពដ៍ខ្ពង់ខ្ពស់  បានធ្វើឱ្យប្រជារាស្រ្តខ្មែរគ្រប់ រូបតែងតែចងចាំ និងចារិកជាប់ជានិច្ចនៅក្នុងជីវិត នូវព្រះមហាករុណាដឹងគុណ ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះរាជបញ្ញាញាណដ៍ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដីសេចក្តីសុខសាន្ត និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

      ឯកឧត្តមអភិបាលខេត្តបន្តថា ទន្ទឹមនឹងបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃនេះយើងទាំងអស់គ្នាក៍សូមចូលរួមអបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដ៍អង់អាចក្លាហានរបស់យើងដែលព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតឡើងហើយដែលកន្លងមកក៍ដូចជាបច្ចុប្បន្ន កំពុងតែបំពេញភារកិច្ចដ៏ឧត្តុងឧត្តម របស់ខ្លួនក្នុងការថែរក្សាការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីដែលជាមរតកដ៍ពិសិដ្ឋពុំឱ្យអ្នកណាឈ្លានពានបានឡើយ។  

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បាននឹងកំពុងនាំមកឱ្យប្រជាពលរដ្ឋកម្ពុជា នូវកិត្យានុភាពកាន់តែល្បីរន្ទឺពាសពេញសាកលលោក ជាពិសេស យុទ្ធសាស្រ្តការដឹកនាំ ដែលទទួលបានភាពជោគជ័យយ៉ាងត្រចេះត្រចង់ទាំងទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីតម្លៃដ៏មហាសាល នៃសន្តិភាព ព្រមទាំងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

    ចុងបញ្ចាប់កម្មវិធីគណអធិបតី និងអ្នកចូលរួមទាំងអស់បានបង្ហោះប៉ោងៗជានិមិត្តរូប នៃសេចក្តីសុខសប្បាយ សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕






























0 comments:

Post a Comment