-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, October 15, 2023

សម្ដេចព្រះចៅអធិការវត្តចំពុះក្អែក ចែកទេយ្យទានដែលទទួលពីពុទ្ធបរិស័ទក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រគេនចំពោះព្រះសង្ឃ និងបរិស័ទដែលខ្វះខាតមួយចំនួន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានចាត់ចែងនូវទេយ្យទានដែលទទួលបានពីពុទ្ធបរិស័ទគ្រប់ទិសទីក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌទាំង១៥ថ្ងៃនេះ ប្រគេនចំពោះព្រះសង្ឃ តាជី យាយជី គណៈកម្មការអាចារ្យវត្ត ព្រមទាំងកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ កូនសិស្សលោក និងប្រជាពលរដ្ឋដែលខ្វះខាតនៅក្នុងមូលដ្ឋានចំណុះជើងវត្ត។

ក្នុងនោះរួមមាន៖
១-ព្រះសង្ឃសរុបចំនួន២០៥អង្គ ក្នុងមួយអង្គបច្ច័យ៣០ម៉ឺនរៀល ព្រមទាំងទេយ្យទានមួយចំនួន
២-យាយជី តាជី អាចារ្យ និងគណ:កម្មការវត្ត៩៤នាក់ ក្នុងមួយនាក់បច្ច័យ១៥ម៉ឺនរៀល ព្រមទាំងទេយ្យទានមួយចំនួន
៣-សមត្ថកិច្ចការពារសន្តិសុខ១៥នាក់ ក្នុងមួយនាក់ថវិកា៥ម៉ឺនរៀល ព្រមទាំងទេយ្យទានមួយចំនួន
៤-ប្រជាការពារប្រចាំការ១៦នាក់ ក្នុងមួយនាក់ថវិកា១០ម៉ឺនរៀល ព្រមទាំងទេយ្យទានមួយចំនួន
៥-ក្រុមការងារបម្រើការផ្សេងៗ២៥នាក់ ក្នុងមួយនាក់ថវិកា២៥ម៉ឺនរៀល
៦-កូនសិស្សលោក៣៨នាក់ ក្នុងមួយនាក់ថវិកា២៥ម៉ឺនរៀល។

សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ក៏បានឧទ្ទិសមគ្គផលកុសលបុណ្យដល់ម្ចាស់ទាន សូមជ្រះថ្លាអនុមោទនានូវបុណ្យកុសលរៀងៗខ្លួន៕

0 comments:

Post a Comment