-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, September 14, 2023

រដ្ឋមន្ដ្រីសុខាភិបាល ដាក់ចេញនូវយុទ្ធសាស្ដ្រ ៩ចំណុច ជំរុញលើកកម្ពស់គុណភាពថែទាំសុខភាពសេវាសាធារណៈ និងឯកជន រួមទាំងពង្រឹងនិយ័តកម្មសេវាសុខាភិបាល

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធភាព និងជំរុញការចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ សំខាន់ៗចំនួន ៩ចំណុច ជំរុញលើកកម្ពស់គុណភាពថែទាំសុខភាព ទាំងសេវាសាធារណៈ និងឯកជន ជាមួយនឹងការពង្រឹងនិយ័តកម្មសេវាសុខាភិបាល។
លោករដ្ឋមន្ត្រីក៏បានដាក់ការងារបន្ទាន់នេះ ជូនលោកសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីដឹកនាំប្រជុំ ដែលធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នាទីស្តីការក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល,លោក ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងមន្រ្តីបច្ចេកទេស រួមទាំងលោក រស់ ប្រាជ្ញ ពន្លឺ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាតំណាងគណៈគ្រូពេទ្យកម្ពុជា។

បើតាមការបញ្ជាក់របស់លោក ហ៊ុន ចំរើន ការចូលរួមពីគណៈគ្រូពេទ្យកម្ពុជានេះ ដើម្បីពិនិត្យមើល «ប្រកាស ស្តីពីការផ្សព្វផ្សាយលក្ខណៈវិជ្ជាជីវៈសុខាភិបាល» ក្នុងគោលបំណង ធ្វើឲ្យសាធារណៈជន បានទទួលនូវព័ត៌មានដែលអាចជឿជាក់បានយកទៅពិចារណា ក្នុងការស្វែងរកសេវាសុខាភិបាលសមស្របណាមួយ ទៅតាមសេចក្តីត្រូវការ និងដើម្បីធ្វើឲ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានសេចក្តីថ្លៃថ្នូរ គោរពអនុវត្តតាមលិខិតបទដ្ឋានគតិយុទ្ធដែលចូលជាធរមាន។

សូមជម្រាបថាក្នុងពេលថ្មីៗនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវអនុវត្តបទដ្ឋានបច្ចេកទេស គោរពក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ក្នុងការផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយគុណភាព សុវតិ្តភាព ប្រសិទ្ធភាព និងសមធម៌៕

0 comments:

Post a Comment