-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, December 16, 2022

លោកស្រី យក់ សម្បត្ដិ៖ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា នឹងពង្រីកខេត្តគោលដៅថ្មីចំនួនពីរទៀតនៅចុងឆ្នាំនេះ និងគ្រប់រាជធានី-ខេត្ត នៅឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views




(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានថ្លែងថា

គម្រោងអាហារូបត្ថម្ភនៅកម្ពុជា នឹងពង្រីកខេត្តគោលដៅថ្មីចំនួនពីរទៀត គឺនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០២៣ខាងមុខ និងគ្រប់រាជធានី-ខេត្ត នៅឆ្នាំ២០២៥។

ការថ្លែងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាការពិនិត្យលទ្ធផល ប្រចាំឆ្នាំ២០២២ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលរៀបចំដោយក្រសួងសុខាភិបាល និង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ នាសណ្ឋាគារភ្នំពេញ។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្ដថា សិក្ខាសាលាដែលខាងលើនេះ មានរយៈពេល២ថ្ងៃ ក្នុងគោលបំណងពិនិត្យលទ្ធផលនៃការអនុវត្តគម្រោងក្នុងឆ្នំា២០២២ ដែលមានការចូលរួមអនុវត្តពីរស្ថាប័ន ក្នុងនោះ ក្រសួងសុខាភិបាល ដែលទទួលខុសត្រូវ៖ សមាសភាគទី១៖ ការពង្រឹងការផ្តល់សេវាសុខភាពជាអាទិភាព, សមាសភាគទី៣៖ ធានាការឆ្លើយតបប្រកប ដោយប្រសិទ្ធភាព និងនិរន្តរភាព
ចំពោះ លេខាធិការដ្ឋាន គ.ជ.អ.ប ទទួលខុសត្រូវ៖ សមាសភាគទី២៖ ការជម្រុញតម្រូវការ និងគណនេយ្យភាព នៅថ្នាក់សហគមន៍។

លោកស្រីនាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជាបានថ្លែងថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលារយៈពេលពីរថ្ងៃ ពិតជាមានសារប្រយោជន៍ក្នុងការពិនិត្យវឌ្ឍនភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ ពិនិត្យនិងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានជួបក្នុងការអនុវត្តកន្លងមក ដើម្បីជាត្រីវិស័យសម្រាប់ការអនុវត្តសកម្មភាពរបស់គម្រោងនៅឆ្នាំបន្តបន្ទាប់ ប្រកបដោយការទទួលខុសត្រូវ ស្របតាមបទដ្ឋាន និងគោលការណ៍ណែនាំរបស់គម្រោង ជាធរមាន»។

ក្នុងឱកាសនោះ លោកស្រី យក់ សម្បត្ដិ បានថ្លែងអំណរគុណ ចំពោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់ការគាំទ្រទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់អង្គភាពអនុវត្តគម្រោង ទាំងក្រសួងសុខាភិបាល និងលេខាធិការដ្ឋានគ.ជ.អ.ប ដើម្បីធ្វើឱ្យស្ថានភាពអាហារូបត្ថម្ភ ចំពោះស្រ្តី និងកុមារ មានភាពប្រសើរឡើង។

សូមជម្រាបថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ជាការផ្ដួចផ្ដើមដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគម្រោងនេះ ក៏មានការសហការឧបត្ថម្ភដោយដៃគូអភិវឌ្ឍន៍ជាច្រើន៕

0 comments:

Post a Comment