-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, December 16, 2022

កុមារមានជីវភាពខ្វះខាតក្នុងការសិក្សា ៩៩នាក់ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ទទួលបានអាហារូបករណ៍ជាសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ពីអង្គការមូលនិធិនៃក្តីសង្ឃឹម

ចំនួនអ្នកទស្សនា: Views



(ព្រៃវែង)៖ អង្គការមូលនិធិនៃក្តីសង្ឃឹម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្តល់អំណោយអាហារូបករណ៍ ជាសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារដែលមានជីវភាពខ្វះខាត ក្នុងការសិក្សាចំនួន ៩៩នាក់ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីជាការជួយជំរុញកុមារបានបន្តការសិក្សាបន្ថែមទៀត។

ពិធីផ្តល់អំណោយអាហារូបករណ៍នេះបានធ្វើឡើងក្រោមវត្តមានលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងលោក ទឹម វុទ្ធី អនុប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំដំរីពួន តំណាងលោក សៀង សេន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំរីពួន ព្រមទាំងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹមជាច្រើនរូប។

ថ្លើកឡើងនាឱកាសនោះលោក ប៉ិច សុង បានបញ្ជាក់ថា ការផ្ដល់អាហារូបករណ៍ជាសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោលបំណងដើម្បីជំរុញឲ្យកុមារដែលមានជីវៈភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រ ដើម្បីឲ្យមានលទ្ធភាពបានបន្តការសិក្សារៀនសូត្រ ដូចគ្រួសារដែលមានជីវភាពធូរធារដែរ។

លោកអភិបាលស្រុក បានបន្តថា អង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវៈភាពក្រីក្រខ្វះខាតនេះនូវសម្ភារៈសិក្សាមួយឈុត​ រយៈពេល ១ ឆ្នាំសម្រាប់កុមារម្នាក់ ចំពោះកាផ្តល់សម្ភារៈសិក្សានេះ ក្នុងកុមារម្នាក់ៗ គឺជួយរយៈពេល ៦ឆ្នាំ ដោយចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងបន្តរហូតដល់ថ្នាក់ទី៩ ប្រសិនបើគាត់នៅតែបន្តការសិក្សា ព្រមទាំងផ្ដល់សម្លៀកបំពាក់ រួមទាំងអាហារ មានអង្ករ គ្រឿងឧបភោគ បរិភោគចំនួន ២ខែម្ដងផងដែរ។

លោកអភិបាលស្រុកបានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំស្រុក បានខិតខំគៀងគរ រកអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ ធនធានចំណេះដឹង ដល់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សា រៀនសូត្រនេះជាដើម។

លោកអភិបាលស្រុក ក៏សូមផ្តាំផ្ញើដល់ក្មួយៗ ដែលទទួលបានអាហារូបករណ៍ក្នុងការបន្តការសិក្សារៀនសូត្រ តាមរយៈការឧបត្ថម្ភរបស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ សូមយកចិត្តទុកដាក់និងខិតខំសិក្សារៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សា និងមិនត្រូវសេពនូវគ្រឿងញៀននោះទេ ព្រោះថាចំណេះដឹងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយយិតយោងជីវភាពក៏ដូចជា អនាគតរបស់ក្មួយៗនាពេលអនាគតឲ្យរុងរឿង និងបានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវជម្រុញ និងលើកទឹកចិត្តដល់កូនៗ ដើម្បីឲ្យបានទៅសាលាបន្តការសិក្សារៀនសូត្រឲ្យបានគ្រប់គ្នាៗ។

ក្នុងនោះដែលោក នួន រចនា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលក្តីសង្ឃឹម នៃអង្កការមូលនិធិនៃក្តីសង្ឃឹម បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំទាំងអស់ដែលបានសហការជាមួយអង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានយ៉ាងល្អជាច្រើនឆ្នាំកន្លងមកនេះ។ លោកក៏បានបន្តទៀតថា អង្គការមូលនិធិនៃក្តីសង្ឃឹម ជួយនេះគឺក្នុងគោលបំណងឲ្យកុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សា ឲ្យមានឱកាសបានបន្តសិក្សាដូច កូនអ្នកដែលមានជីវភាពធូរធាដែ។

នាឱកាសនោះដែរលោក សៀង សេន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំរីពួន ក៏បានឧបត្ថម្ភថវិកាដល់កុមារា កុមារី ទាំង ៩៩ នាក់ដោយក្នុងម្នាក់ៗ ទទូលបាន ថវិកា ១ ម៉ឺនរៀលផងដែរ៕

0 comments:

Post a Comment