ព្រះសីហនុ :ភ្ញៀវទេសចរដែលបានមកកម្សាន្ដសម្រាប់ឆ្លងឆ្នាំសកល២០២១-២០២២ ដោយភ្ញៀវបានបោះ តង់ នៅ តាមបណ្តោយឆ្នេរខ្សាច់ និងតាមបណ្ដាកោះនានា ក្នុងខេត្ដព្រះសីហនុ ដើម្បីរង់ចាំឆ្លង ឆ្នាំ សកល មាន ចំនួនច្រើនកុះករ ដែលសរុបចំនួន ៥២ ៧១៧ នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាម របាយការណ៍ របស់ មន្ទីរ ទេសចរណ៍ខេត្តព្រះសីហនុ។
បើតាមមន្ទីរទេសចរណ៍ខេត្ដបានឱ្យដឹងថា សម្រាប់ថ្ងៃបុណ្យឆ្លងឆ្នាំសកល២០២១-២០២២ ភ្ញៀវទេសចរសរុប ៥២ ៧១៧នាក់ កើនឡើង ៤៣,០៦ភាគរយ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ៤៩ ០៣៥នាក់ កើនឡើង ៣៨,៩៩ភាគរយ និងភ្ញៀវបរទេសមានចំនួន ៣ ៦៨២ នាក់ កើនឡើង ១៣៤,៥២ភាគរយ ។ ចំពោះ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តា កោះនានា ក្នុង ខេត្តព្រះសីហនុ មានចំនួន ២ ១៤៩ នាក់ កើនឡើង ០,៤៥ភាគរយ ក្នុងនោះភ្ញៀវជាតិ មាន ចំនួន ១ ៩៧៣ នាក់ កើនឡើង ៦,៦៤ភាគរយ និងភ្ញៀវបរទេសមានចំនួន ១៧៦នាក់ ថយចុះ ៣៧,៨០ ។ ចំណែក ភ្ញៀវទេសចរមកកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា មានចំនួន ៥០ ៥៦៨ នាក់ កើនឡើង ៦៥,១៣ភាគរយ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤៧ ០៦២ នាក់ កើន ឡើង ៦០,៧៤ភាគរយ និងភ្ញៀវបរទេសមានចំនួន ៣ ៥០៦នាក់ កើនឡើង ១៦០,៦៦ ភាគរយ។
ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្ត ព្រះសីហនុ បានដាក់ចេញនូវវិធានការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ចធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅ សំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរនៅតាម បណ្តោយ ឆ្នេរសមុទ្រ និងតាមទីសាធារណៈនានា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេស ចរជាតិ-បរទេសក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថា បុណ្យ ឆ្លងឆ្នាំសកល២០២១- ២០២២ នៅខេត្តព្រះសីហនុ ភ្ញៀវទេសចរបានកក់ផ្ទះសំណាក់ និង សណ្ឋាគារ នៅតាមដងផ្លូវធំៗក្នុងក្រុងព្រះសីហនុពេញទាំងអស់ ក៏ប៉ុន្តែដោយឡែក សម្រាប់ បឹងហ្គាឡូ នៅតាមបណ្តាកោះវិញ ក៏ត្រូវបានភ្ញៀវកក់ទុកពេញអស់ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងមក។ លោកប្រធានមន្ទីរបន្ដថា នៅតាមបណ្តោយឆ្នេរខ្សាច់មាត់សមុទ្រ ភ្ញៀវទេសចរបាននាំគ្នាបោះតង់ ឬក្រាលកន្ទេលពេញ ដើម្បីរង់ចាំឆ្លងឆ្នាំសកលនៅក្រុង ខេត្ត ព្រះសីហនុ ប្រ កបដោយសុវត្ថិភាព ៕
0 comments:
Post a Comment