-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, January 2, 2022

ទម្រង់សិល្ប:បុរាណខ្មែរជាច្រើនផ្នែក ត្រូវបានបង្ហាញនៅក្នុងពិធីបុណ្យភូមិសៀមរាប នាស្រុកបន្ទាយស្រី

ចំនួនអ្នកទស្សនា: Views


ទម្រង់វប្បធម៌ប្រពៃណីបុរាណ និងសម័យជាច្រើនជំនាញនិងជាច្រើនផ្នែក ត្រូវបានដាក់បង្ហាញ និងសម្ដែងនៅក្នុងពិធីបុណភូមិសៀមរាប នាស្រុកបន្ទាយស្រី ដើម្បីបំផុសគំនិតឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសាធារណជនបានស្គាល់ពីតម្លៃវប្បធម៌ពីបុរាណ និងផ្ដល់ឱ្យកាសឱ្យអ្នកជំនាញកិច្ចការអភិរក្សវប្បធម៌ប្រពៃណីបុរាណបន្ដទៀតថែទាំសម្រាប់មនុស្សជំនាន់ក្រោយ។

លោក ស្រាន់ សុខរុំ ហៅអាចារ្យធំ ដែលអ្នករៀបចំទម្រង់សិល្ប:វប្បធម៌បុរាណ បានលើកឡើង នៅក្នុងពិធីបុណ្យភូមិសៀមរាប នាស្រុកបន្ទាយស្រី កាលពីរាត្រីឆ្លងឆ្នាំសកល ឆ្នាំ២០២១ថា លោកបានរៀបចំទម្រង់សិល្ប:បុរាណជាច្រើនមុខនិងច្រើនផ្នែកនេះ ដើម្បីទទួលស្វាគមន៍ពុកម៉ែបងប្អូន ដែលអញ្ជើញមកទស្សនាពិធី «បុណ្យភូមិសៀមរាប»។

ទម្រង់សិល្ប: វប្បធម៌បុរាណនេះមានចំនួន៨ទម្រង់ ក្នុងនោះរួមានស្លៀកពាក់បុរាណសម័យលង្វែក សម័យអង្គរ។ ការបង្ហាញ សត្រាវុធបុរាណខ្មែរ។ ការបង្ហាញ ចម្លាក់ស្បែកធំ សាក់យ័ន្តបុរាណខ្មែរ ការបង្ហាញធ្នូរខ្មែរ ឆៃយ៉ាំ ស្គរដៃ និង របាំបុរាណ។ លោកបានបន្ដថា ការបង្ហាញវប្បធម៌បុរាណនេះ ធ្វើឡើងដើម្បីលើកស្ទួយ និងផ្សព្វផ្សាយពីវប្បធម៌ខ្មែរបុរាណ ឱ្យប្រជាជនខ្មែរ បានស្គាល់ និងយល់ដឹងកាន់តែច្បាស់ពីទម្រង់វប្បធម៌បុរាណរបស់ខ្លួន និងដើម្បីផ្ដល់ឱកាសឱ្យអ្នកជំនាញខ្មែរបន្ដអភិរក្សបន្ដទៀត ជាពិសេសឱ្យយុវជន និងប្រជាជនខ្មែរចូលរួមថែរក្សា និងលើកស្ទួយរបស់ខ្មែរឱ្យបានយូរអង្វែងដល់មនុស្សជំនាន់ក្រោយៗបានស្គាល់។ លោកបន្ថែមថា ក្នុងការដាក់តាំងបង្ហាញនៅកន្លែងព្រឹត្ដិការនីមួយៗ មានប្រជនជាច្រើនកុះករ បាននាំគ្នាទៅទស្សនាការសម្ដែង និងទស្សនាការដាក់តាំងបង្ហាញ ហើយទទួលបានគាំទ្រពីប្រជាពលរដ្ឋខ្មែរ ជាពិសេសថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលកម្ពុជា។

លោក ស្រាន់ សុខរុំ បានលើកឡើងបន្ដថា ក្រៅពីស្សនាទម្រង់សិល្ប:បុរាណជាច្រើនមុខ ពិធីបុណ្យភូមិសៀមរាប ក៏មានការប្រគុំតន្ដ្រីស័យរាំលេងសប្បាយជាមួយកំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា និងមានការភ្លក្សមុខម្ហូបអ្នកខេត្តសៀមរាប ទាំង១២ស្រុក ដោយឥតគិតថ្លៃផងដែរ។លោកបានឱ្យដឹងទៀតថា បុណ្យភូមិសៀមរាប មានមនុស្សមកទស្សនាច្រើនម៉ឺននាក់ ព្រោះម្នាក់ៗចង់ឃើញ ការប្រគំតន្ដ្រីបុរាណ សម័យ ព្រោះមិនធ្លាប់មាននៅលើទឹកដី នៃស្រុកបន្ទាយស្រី ខេត្ដសៀមរាបនេះទេ។ សូមជម្រាបថា ពិធីបុណ្យភូមិសៀមរាបនេះ ធ្វើឡើងនៅក្នុងគម្រោងឡូតិ៍រីសត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលខ្លាំងនៅស្រុកន្ទាយស្រី ខេត្ដសៀមរាប៕ អត្ថបទ និងរូបភាព ៖ លោកបូ សាវី កែសម្រួលដោយ :dara





0 comments:

Post a Comment