-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, December 11, 2021

ក្រសួងវប្បធម៌ប្រកាសបើកព្រឹត្ដិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២

ចំនួនអ្នកទស្សនា: Views

 


ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១  ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសបើកព្រឹត្ដិការណ៍វប្បធម៌អបអរសាទរទីក្រុង សៀមរាប ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃ មរតកវប្បធម៌កម្ពុជា នៅលើឆាកអន្តរជាតិ។

ព្រឹត្ដិការណ៍នេះ ធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ដ ដែលមានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូឆ្នាំ២០២១ ដោយមាន ការចូលរួមពីអាជ្ញាធរខេត្ដសៀមរាបផងដែរ។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២០-២០២២ នៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងធ្វើដំណើរ ក្រោមម្លប់សន្តិភាព និងលើមាគា៌អភិវឌ្ឍន៍ដ៏ជាក់លាក់មួយ ការរៀបចំព្រឹត្តិការណ៍អបអរសាទរ ទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន បានបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន និងជាប្រធានប្តូរវេន នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន សម្រាប់ឆ្នាំ២០២០ដល់ឆ្នាំ២០២២។ លោកជំទាវបន្តថា គំនិតនៃទីក្រុង វប្បធម៍អាស៊ាន មានគោលបំណងធ្វើឱ្យស៊ីជម្រៅនូវផ្នត់គំនិត អត្តសញ្ញាណអាស៊ាន និងជួយសម្រួលកិច្ចសន្ទនាអន្តរវប្បធម៌ក្នុងចំណោម ប្រជាជនអាស៊ាន តាមរយៈការចូលរួមពីភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការយល់ដឹង និងការដឹងគុណចំពោះប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈ ប្រពៃណី និងតម្លៃនៃតំបន់អាស៊ានទាំងមូល។

លោកជំទាវបន្តទៀតថា ទីក្រុងសៀមរាបដែលបានជាប់ទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២០-២០២២ ពិតជាបានរួមចំណែក អភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមរតកវប្បធម៌កម្ពុជានៅលើឆាកជាតិ និងអន្តជាតិ ក្នុងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់ និងគាំទ្រឱ្យមានការរៀបចំមហោស្រពប្រកួតប្រជែង បង្ហាញស្នាដៃសិល្បៈវប្បធម៌ជាបន្តទៀត។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាងខ្ញុំចាត់ទុកព្រឹត្តិការណ៍វប្បធម៌នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដ៏សំខាន់ និងសូមគាំទ្រឲ្យបន្តរៀបចំមហោស្រព ប្រកួតប្រជែងបង្ហាញស្នាដៃសិល្បៈវប្បធម៌គ្រប់រូបភាពឱ្យផុសផុលឡើងថែមទៀត ដោយត្រូវសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សហគមន៍ ជាពិសេសដៃគូឯកជន ដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរ ឱ្យទៅជាកម្លាំងលើកទឹកចិត្ត កូនខ្មែរឲ្យចេះប្រើប្រាស់គំនិតប្រាជ្ញាដើម្បីផលិតស្នាដៃវប្បធម៌ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឲ្យទៅជាមជ្ឈមណ្ឌល ផ្សព្វផ្សាយផលិតផល វប្បធម៌ខ្មែរ។

លោកស្រីយូ សុភា អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាមោទនភាពសម្រាប់ប្រជាជនខេត្តសៀមរាប ក៏ដូចជា ប្រជាជនកម្ពុជាទាំងមូល ដែលត្រូវបានថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ធ្វើការជ្រើសរើស និងដាក់បញ្ចូលទីក្រុងសៀមរាប ជាទី ក្រុងវប្បធម៌អាស៊ាន។ នេះបានសបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចអភិរក្សវប្បធម៌ជាតិដែលជាកេរដំណែលរបស់ដូនតាឱ្យស្ថិតស្ថេរគង់វង្សជាអមតៈ។

សំឡេង៖ការរៀបចំព្រឹត្តិការណ៍នេះពិតជាបានរួមចំណែកបំផុស ឲ្យសាធារណជនបានយល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀត ក៏ដូចជា រួមចំណែក ផ្សព្វផ្សាយ អំពីបរិស្ថានបៃតង ការថែរក្សា និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ក្នុងសម័យសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ដោយផ្សារភ្ជាប់ទៅនឹងសក្តានុពលទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២០-២០២២ ក្នុងកិច្ចប្រជុំលើកទី៩ ថ្នាក់រដ្ឋមន្រ្តី អាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ព្រោះទីនេះជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ទាំងរូបី និងអរូបី និងជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា៕

ភ្នាក់ងារខេត្តសៀមរាប:


0 comments:

Post a Comment