-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, December 16, 2021

ឯកឧត្តម លី ធុជ អញ្ជើញជាអធិបតីក្នុងពិធីចុះ លើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការណ៍សម្រាប់កសាងសមត្ថិភាពកម្ចាត់មីននៅកម្ពុជា

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ :ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទីមួយនៃអាជ្ញាធរកម្ពុជា និងលោក វាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការណ៍ និងការផ្លាស់ប្តូរ នូវការអភិវឌ្ឍសមត្ថភាពរវាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជន ពិការដោយសារមីន និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា​ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសពិធីចុះហត្ថលេខានេះ ឯកឧត្តម លី ធុជ បានបញ្ជាក់ថា សកម្មភាពការងារ អាជ្ញាធរមីនកម្ពុជា បានខិតខំប្រឹងប្រែងបោសសម្អាត់មីនជាង២០ឆ្នាំមកនេះ និងរំដោះដីជូន ប្រជាពលរដ្ឋរបស់យើង ដើម្បីបង្កបង្កើនផលបានជាង២០០០ គីឡូម៉្រែតក្រឡា ដោយមានការ ចូលរួមគាំទ្រផ្ដល់ថវិកាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រពីវិស័យឯកជនជាច្រើនទៀត ដើម្បីសហ ប្រតិបត្ដិការលើការងារដោះមីន ជូនប្រជាពលរដ្ឋឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន។

ឯកឧត្តមបានបន្ដថា ថ្ងៃនេះ យើងបានចាប់ដៃគូចុះហត្ថលេខារួមគ្នាជាមួយវិទ្យាស្ថាន បណ្ដុះបណ្ដាលវិស័យកាត់ដេរកម្ពុជា CMAA និងផ្ដល់នូវវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ដល់ជនដែលងាយរងគ្រោះ ពិសេស ជនពិការដោយ សារមីន ហើយមិនមានជំនាញវិទ្យាស្ថាន និង សមាគមCGTI និងផ្ដល់វគ្គបណ្ដុះបណ្ដាល ផ្នែកកាត់ដេរដល់ពួកគាត់ ដើម្បីបានការងារធ្វើក្នុងផ្នែកវិស័យកាត់ដេរនេះ។ ការងារបោស សម្អាតមីនឱ្យអស់ពីទឹកដីកម្ពុជា វិទ្យាស្ថាន និងសមាគមបានចូលរួមផ្ដល់ជាថវិកា ចំនួន៥០០០ដុល្លារ ហើយអាជ្ញាធរមីនកម្ពុជា និងយកថវិកានេះ ធ្វើជាស្លាកប៉ាណូដើម្បី ធ្វើការផ្សព្វផ្សាយនៅសហគមន៍ ដែលងាយរងគ្រោះនៅជនបទ និងថវិកានៅសល់ចំនួនទៀត ជួយទៅជនដែលគ្មានលទ្ធភាព និងអត់ការងារធ្វើ។

ជាមួយគ្នានោះដែរ លោក វាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់ថា យើងដឹងហើយថាបងប្អូនប្រជាពលរដ្ឋជាច្រើន ត្រូវបានរងគ្រោះដោយសារមីន និងមួយផ្នែកទៀតពួកគាត និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អត់ការងារធ្វើ ដើម្បីចិញ្ចឹមជីវិត គ្រួសារ របស់ពួកគាត់។

លោក វ៉ាន់ ស៊ូអៀង បានបន្ដថា ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបាន ចុះហត្ថលេខា លើច្ចព្រមព្រៀងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាព កម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនដែលជាអាជ្ញាធររបស់រដ្ឋាភិបាល ដែលអនុវត្តន៍ បេសកកម្មកម្ចាត់មីន ជួយជនរងគ្រោះដោយសារមីន និងបានចូលរួមអប់រំជាមួយ ពលរដ្ឋអំពីហានិភ័យដោយសារមីន។

លោកបន្ដថា ដោយមើលលើទិដ្ឋភាពនេះ យើងពិតជាមានកិត្តិយសណាស់ ដែលបាន ចូលរួមដំណើរជាមួយអាជ្ញាធរមីន ហើយអាចរួមចំណែកតាមវិធីតូចណាមួយឱ្យទទួលបាន ជោគជ័យបន្ថែមទៀតរបស់អាជ្ញាធរមីននាពេលអនាគត សម្រេចបាននូវចក្ខុវិស័យ ឆ្នាំ២០២៥ របស់អាជ្ញាធរមីន និងអស់គ្រាប់មីនពីលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕ 

0 comments:

Post a Comment