-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, December 15, 2021

អាជ្ញាធរខេត្តបាត់ដំបង ដាំកូនឈើឡើងវិញនៅដីតំបន់៣ ស្ថិតក្នុងស្រុកឯកភ្នំ

ចំនួនអ្នកទស្សនា: Views

 

 

បាត់ដំបង: ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នៅព្រឹកថ្ងៃ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ និងអាជ្ញាធរខេត្ត ស្រុក ដើម្បីចុះដាំកូនឈើឡើងវិញនៅតំបន់៣ ចំណុចក្រពើស្គម ស្ថិតក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ បន្ទាប់ពីរងការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ពីសំណាក់ឈ្មួញខិលខូច ។

ដើមឈើព្រៃលិចទឹកដែលយកមកដាំនាពេលនេះ មានកូនឈើព្រៃលិចទឹកចម្រុះចំនួន៥ ០០០ដើម ក្នុងនោះមានដើមប្ញស្សីចំនួន ១ ០០០ដើម ត្រូវបានយកទៅដាំនៅតំបន់ដែលរងការកាប់បំផ្លាញធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ បន្ទាប់ពីបានរឹបអូសដីពីក្រុមឈ្មួញ និង ប្រជាពលរដ្ឋ បានទន្រ្ទានព្រៃលិចទឹកទាំងនោះ ក្រោយពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានចេញបទបញ្ជាឱ្យមានការបង្ក្រាបជាបន្ទាន់រាល់សកម្មភាពដែលរំលោភបំពានដីតំបន់៣ និងត្រូវដាំកូនឈើលើដីព្រៃលិចទឹកឡើងវិញ ។

ការដាំកូនឈើនេះក៏មានការអញ្ជើញចូលរួម ពី ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកឯកភ្នំ មន្រ្តីរាជការព្រមទាំងកងកម្លាំងប្រដាប់អាវុធ ផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) 


0 comments:

Post a Comment